ស្ពៃជើងទា ឬស្ពៃ​តឿល្អនិងមានអត្ថប្រយោជន៍សំរាប់​សុខ​ភាព

ថ្ងៃអង្គារ 29 កញ្ញា 2020, 7:39

​ស្ពៃ​ជើង​ទា ឬស្ពៃតឿ ឬស្ពៃ​ចិន ស្ពៃ​នេះ​គេ​អាច​យក​ទៅ​ចម្អិន​ជាមួយ​ស៊ុបគោ និង​ស៊ុបស៊ូគី​បាន និង​អាច​យក​ទៅ​ឆា​ប្រេង​ខ្យងដោយ​មិ​នបាច់​ដាក់​សាច់ ហើយ​នៅ​មាន​រស​ជាតិ​ឆ្ងាញ់​ដដែលសម្រាប់ ស្ពៃចិននេះពិតជាពោរពេញទៅដោយប្រភពជីវជាតិនៃ​ធម្មជាតិ​ពិតៗ ហើយ​នៅ​ក្នុង​នោះ​ក៏មាន​ជាតិ​ប៉ូតា​ស្យូម​ដែរ។ ដែល​គេ​សង្កេត​ឃើញ​ថា​ជាតិ​ប៉ូតា​ស្យូម​នេះ តែង​តែ​មាន​នៅក្នុង​ឳសថ​ដែល​យើង​គ្រប់​គ្នាប្រើ​ប្រាស់​ផ្សព្វ​ផ្សាយ នោះ​មាន​ន័យ​ជាតិ​នេះល្អ​សំរាប់​សុខភាព។

ស្ពៃជើងទា ឬស្ពៃ​តឿល្អនិងមានអត្ថប្រយោជន៍សំរាប់​សុខ​ភាព ស្ពៃជើងទា ឬស្ពៃ​តឿល្អនិងមានអត្ថប្រយោជន៍សំរាប់​សុខ​ភាព

អាស៊ីតហ្វូលិកនេះផ្សំឡើងពីវីតាមីន B ដែលជាវីតាមីនដែលស្ត្រី​មាន​ផ្ទៃ​ពោះ​ត្រូវ​ការ​ជា​ចាំ​បាច់ ដូច​នេះ​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​ទទួល​ទាន​ស្ពៃ​នេះ​ឲ្យ​ច្រើនក៏​មិន​ប៉ះ​ពា​ល់ដល់​កូន​ក្នុង​ផ្ទៃដែរ។ គេវីតាមីន C ភាគច្រើនមាននៅ​ក្នុង​ផ្លែ​ឈើ ប៉ុន្តែ​វី​តាមីន C នេះក៏​មាន​នៅ​ក្នុង​ស្ពៃ​នេះ​ដែរវា​អាច​ជំនួយ​ដល់​ស្បែក និង​ការពារ​មិន​ឲ្យ​ងាយ​ឆ្លង​ជំងឺ​ផ្សេងៗ​បាន​ទៀតផង។ សារធាតុសំខាន់ដែលមាននៅក្នុងស្ពៃនេះដែរ វា​អាច​ប្រឆាំង​នឺង​ជំងឺ​មហារីក, មេរោគ​នៃ​ជំងឺ​ផ្សេងៗ ហើយ​ជា​ពិសេស​នោះ​ល្អ​សំរាប់​បេះ​ដូង។ ជាតិកាបូនអ៊ីដ្រូតិចតួច អ្នកដែល​កំពុង​សម្រកទំងន់​អាច​ទទួល​ទាន​បាន ដោយ​ពុំ​ភ័យ​ខ្លាច​ធ្វើ​ឲ្យធាត់ ឬ​ប៉ះ​ពាល់​ដល់​ការ​សំរក់​ទំងន់​ឡើយ។

ស្ពៃជើងទា ឬស្ពៃ​តឿល្អនិងមានអត្ថប្រយោជន៍សំរាប់​សុខ​ភាព ស្ពៃជើងទា ឬស្ពៃ​តឿល្អនិងមានអត្ថប្រយោជន៍សំរាប់​សុខ​ភាព

ស្ពៃចិននេះជាបន្លែពណ៌បៃតង វាគ្មានសារជាតិធ្វើឲ្យ​ធាត់ ឬ​ជាតិ​ស្ករ​នោះ​ទេ ដូច​នេះ​វា​មិន​បង្ក​ឲ្យ​អ្នក​កើន​ឡើង​ជាតិ​ខ្លាញ់​មិន​ល្អ​នោះ​ទេ ដូចនេះ​មនុស្ស​គ្រប់​វ័យ​អាច​ទទួល​ទាន​បាន​ដោយ​គ្មានក្តី​បារម្មណ៍ និង​ល្អ​សំរាប់​សុខ​ភាព​ទៀត​ផង។ បច្ចុប្បន្ននេះ ស្ពៃចិនពិតជាពេញនិយម ទាំង​កន្លែង​លក់​ស៊ុបគោ និង​ស៊ុ​បស៊ូ​គី និង​តាម​បណ្តា​ភោជនីយ​ដ្ឋាន​តែង​តែ​ជ្រើស​រើស​ស្ពៃ​ចិន​នេះ​យក​ទៅ​ធ្វើ​ ជាម្ហូប​ពិសេសៗ​សំរាប់​អតិថិជន ហើយ​យើង​គ្រប់​គ្នា​អាច​រក​ជាវស្ពៃ​ចិន​នេះ​តាម​បណ្តា​ផ្សារ​នៅ​ក្បែរៗ​ ផ្ទះបាន។

PLB Banner on article detail

អត្ថបទពេញនិយម