ក្រុង New York លុបកម្មវិធីឆ្លងឆ្នាំលើកដំបូងក្នុងពេល១១៤ឆ្នាំ ព្រោះកូវីដ១៩

ថ្ងៃសៅរ៍ 26 កញ្ញា 2020, 7:11

ទីភ្នាក់ងារសារព័ត៌មាន Dailymail បានចេញផ្សាយកាលពីម្សិលមិញថា ទីក្រុង New York នៃសហរដ្ឋអាមេរិកនឹងលាឆ្នាំ២០២០ ដោយគ្មានមនុស្សប្រមូលផ្តុំគ្នាយ៉ាងកកកុញ ដើម្បីអបអរសាទរ នៅ Times Square ដែលជាកន្លែងល្បីបំផុតរបស់ខ្លួនឡើយ ដោយសារតែខ្លាចឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយគេដឹងថា នេះគឺជាការសម្រេចលុបចោលជាលើកដំបូង ក្នុងរយៈពេល១១៤ឆ្នាំមកនេះ។

 

ជារៀងរាល់ឆ្នាំ ការអបអរសាទរថ្ងៃចូលឆ្នាំថ្មីនៅ Times Square គឺជាការជួបជុំដ៏ធំបំផុតមួយ នៅលើពិភពលោក ដោយវាតែងតែទាក់ទាញមនុស្សប្រហែល ១លាននាក់ឯណោះ។

 

ដោយឡែក សម្រាប់ឆ្នាំនេះវិញ អាជ្ញាធរ និងក្រុមអ្នករៀបចំ មានគម្រោងបង្កើតកម្មវិធីលើអនឡាញ និង កម្មវិធីទូរសព្ទ (App) ដែលអាចឲ្យមនុស្សមើលនៅផ្ទះបាន៕

ក្រុង New York លុបកម្មវិធីឆ្លងឆ្នាំលើកដំបូងក្នុងពេល១១៤ឆ្នាំ ព្រោះកូវីដ១៩
ក្រុង New York លុបកម្មវិធីឆ្លងឆ្នាំលើកដំបូងក្នុងពេល១១៤ឆ្នាំ ព្រោះកូវីដ១៩
ក្រុង New York លុបកម្មវិធីឆ្លងឆ្នាំលើកដំបូងក្នុងពេល១១៤ឆ្នាំ ព្រោះកូវីដ១៩
ក្រុង New York លុបកម្មវិធីឆ្លងឆ្នាំលើកដំបូងក្នុងពេល១១៤ឆ្នាំ ព្រោះកូវីដ១៩

PLB Banner on article detail

អត្ថបទពេញនិយម