អត្ថប្រយោជន័ពី ស្ពៃក្ដោប ល្អសម្រាប់សុខភាពដែលអ្នកត្រូវតែបរិភោគ

ថ្ងៃព្រហស្បតិ៍ 24 កញ្ញា 2020, 8:18

បរិភោគស្ពៃក្តោបវាជាប្រភេទបន្លែដែលផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាព វាមានបន្ថែមជាតិកូឡាចែនបូករួមជាមួនឹងសារធាតុផ្សំពីបន្លែ ១២ មុខ រួមមានស្ពៃក្តោប និង វីតាមីនសំខាន់ៗ ៩ ប្រភេទ  និងសារធាតុផ្សំដទៃទៀតដែលជួយប្រយុទ្ធប្រឆាំងនឹងភាពចាស់ជាងវ័យ ជួយរំលាយអាហារ​ និងទប់ស្កាត់បញ្ហាទល់លាមក ព្រោះថាបញ្ហាទល់លាមកអាចបង្កហានិភ័យដល់សុខភាពជាច្រើន 

អត្ថប្រយោជន័ពី ស្ពៃក្ដោប ល្អសម្រាប់សុខភាពដែលអ្នកត្រូវតែបរិភោគ

ព្រោះវាមានសារធាតុបេតាការ៉ូទីន (Beta Carotene) វីតាមីន C វីតាមីន C ជួយកាត់បន្ថយជាតិពុលដែលជាមូលហេតុចម្បងនៃជំងឺរលាកសន្លាក់ និងជំងឺសើស្បែក និងជាតិសរសៃ ស្ពៃក្តោបអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួនរួមមានជំងឺមហារីកពោះវៀនធំបាន ។ ស្ពៃក្តោបមានច្រើនប្រភេទដូចជា ស្ពៃក្តោបបៃតង ស្ពៃក្តោបក្រហម ស្ពៃក្តោបណាប៉ាជាដើម ហើយប្រភេទនីមួយៗ មានអត្ថប្រយោជន៍ល្អខុសពីគ្នា ។ 

អត្ថប្រយោជន័ពី ស្ពៃក្ដោប ល្អសម្រាប់សុខភាពដែលអ្នកត្រូវតែបរិភោគ

អ្នកអាចបរិភោគស្ពៃក្តោបបានគ្រប់ពេល ទោះយកទៅស្ងោរ ឆា ជាមួយសាច់ ឬត្រីឬញាំជាបន្លែស្រស់ក៏បាន ប្រសិន ស្ពៃក្តោបត្រូវបានរក្សាទុកក្នុងទូទឹកកកបានត្រឹមត្រូវ វាអាចមានគុណភាពរយៈពេលពី ៣ សប្តាហ៍រហូតដល់ ២ ខែ ។

អត្ថប្រយោជន័ពី ស្ពៃក្ដោប ល្អសម្រាប់សុខភាពដែលអ្នកត្រូវតែបរិភោគ អត្ថប្រយោជន័ពី ស្ពៃក្ដោប ល្អសម្រាប់សុខភាពដែលអ្នកត្រូវតែបរិភោគ

ស្ពៃក្តោបមានកាឡូរី និងជាតិខ្លាញ់ទាប តែវាមានជាតិសរសៃខ្ពស់និងអាចជួយធ្វើឲ្យស្បែកមានសុខភាពស្រស់ថ្លា គ្មានស្នាមរលាក និងភ្លឺរលោង ព្រោះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងវីតាមីន C និងបេតាការ៉ូទីន (Beta Carotene)។ លើសពីនេះ ស្ពៃក្តោបជួយការពារកុំឲ្យសម្ពាធឈាមឡើងខ្ពស់ និងកុំឲ្យទល់លាមក ។ វាអាចត្រូវបានគេយកទៅធ្វើសម្ល ស៊ុប សាឡាដ ឆាអន្លក់ ជ្រក់ និងប្រភេទមុខម្ហូបផ្សេងៗទៀត ទោះលាយជាមួយសាច់ ឬគ្មានក៏ដោយ។​ 

PLB Banner on article detail