ផ្លែអំពិលទុំមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

ថ្ងៃច័ន្ទ 21 កញ្ញា 2020, 23:37

អំពិលទុំ មិនត្រឹមអាចយកទៅប្រើប្រាស់បានច្រើនមុខទេ ថែមទាំងជាផ្លែឈើជំរុញដល់សុខភាពទៀតផង។ វាមានរសជាតិជូរអែម អាចហូបដោយផ្ទាល់ ឬ ធ្វើជាភេសជ្ជៈអំពិលទុំក៏បាន។  គេក៏ច្រើនយកវាធ្វើជាទឹកគ្រឿងជ្រលក់ជាមួយនឹងម្ហូបផ្សេងៗ ជាពិសេសត្រីអាំងតែម្តង និងជាគ្រឿងផ្សំម្ហូបសម្លមួយចំនួនទៀតផងដែរ។
ការហើមរលាក ប្រព័ន្ធភាពសុំាតាមរយៈកោសិកាឈាមស និង សារធាតុគីមីពិសេសមួយចំនួនទប់ទល់ប្រឆាំងនឹងមេរោគ ឬកត្តាខាងក្រៅផ្សេងៗ ដែលអាចបង្កហានិភ័យដល់សុខភាពនៃរាងកាយ។ ការហើមរលាកជាប្រភពឬសគល់នៃជំងឺរុំារ៉ៃជាច្រើនដូចជា ជំងឺវង្វេងវង្វាន់ ជំងឺហឺត ជំងឺមហារីកជាដើម។

ផ្លែអំពិលទុំមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ផ្លែអំពិលទុំមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

សារធាតុប្រឆាំងជាតិពុល Antioxidant និងសារធាតុ Polyphenol ត្រូវបានគេសិក្សារកឃើញថា ពួកវាបានចូលរួមចំណែកដល់ការកាត់បន្ថយបញ្ហាហើមរលាកនៃកោសិការុំារ៉ៃយ៉ាងសកម្ម។ 
អំពិលទុំមានផ្ទុកសារធាតុប្រឆាំងមេរោគមួយចំនួន ដែលបានចូលរួមចំណែកកំចាត់ និងកាត់បន្ថយការបង្ករោគនៃពពួកមេរោគដូចជាបាក់តេរី និង វីរុស សារធាតុពិសេសម៉្យាងនៃផ្លែអំពិលបានបង្ហាញសកម្មភាពប្រឆាំងនិងកំចាត់ពពួកបាក់តេរីនៃប្រព័ន្ធរំលាយអាហារដូចជា E.Coliដែលបង្កជំងឺរលាកដំបៅក្រពះ និង Salmonella ដែលបង្កជំងឺរាគមួលរុំារ៉ៃ។ 
ផ្លែអំពិលមានអត្ថប្រយោជន៍សម្រាប់សុខភាពនៃបេះដូង ដោយសារវាបានជួយកាត់បន្ថយកត្តាហានិភ័យដែលបង្កជំងឺបេះដូង ដូចជា សារធាតុកូលេស្តេរ៉ុល និងខ្លាញ់ជាដើម។

ផ្លែអំពិលទុំមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ផ្លែអំពិលទុំមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព

របរិភោគផ្លែអំពិលបានចូលរួមចំណែកកាត់បន្ថយបរិមាណនៃកូលេស្តេរ៉ុលមិនល្អគួរឲ្យកត់សម្គាល់ និងបានជួយរក្សាសម្ពាធឈាមក្នុងកម្រិតធម្មតាទៀតផង។
អំពិលទុំ វាមានប្រភពនៃសារធាតុរ៉ែម៉ាញេស្យូមដ៏សំខាន់ ដើរតួនាទីជាច្រើនផ្នែកដល់ការកំណត់លក្ខខណ្ឌនៃសុខភាព សារធាតុរ៉ែមួយប្រភេទនេះអាចចូលរួមចំណែកដល់ដំណើរការនៃការបង្កើតជាលិកាឆ្អឹង ត្រួតពិនិត្យចង្វាក់បេះដូង ជំរុញដល់ការកន្ត្រាក់សាច់ដុំ និងរក្សាកម្រិតជាតិស្ករជាដើម របបអាហារ ជាមួយផ្លែអំពិលទុំដើម្បីសុខភាពរាងកាយរបស់លោកអ្នក៕

PLB Banner on article detail