ការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ វាមានអត្ថប្រយោជន៍សំខាន់ ចំពោះសុខភាព

ថ្ងៃច័ន្ទ 21 កញ្ញា 2020, 17:40

អ្នកគួរទទួលទានផ្លែក្រូចឲ្យបានច្រើន ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលបានដល់ទៅ ១៩ ភាគរយ
តាមរយៈការទទួលទានអាហារមានជាតិសូដ្យូមទាប និងផ្លែក្រូច ឬទឹកក្រូចជាប្រចាំនោះកម្រិតនៃសម្ពាធឈាមរបស់អ្នកនឹងថយចុះគួរឲ្យកត់សម្គាល់ ធ្វើឲ្យអ្នកជៀសឆ្ងាយពីជំងឺសម្ពាធឈាមឡើងខ្ពស់។ ផ្លែក្រូច មានផ្ទុកនូវជាតិប៉ូតាស្យូមដែលមានប្រសិទ្ធិភាពកាត់បន្ថយអាត្រានៃការស្លាប់ដោយសារបញ្ហាសុខភាពផ្សេងៗបានដល់ទៅ ២០ ភាគរយ។
ផ្លែក្រូច និងទឹកក្រូច អាចកាត់បន្ថយហានិភ័យនៃការវិវត្តន៍ជំងឺមហារីកគ្រាប់ឈាមចំពោះកុមារ ជាពិសេសប្រសិនបើពួកគេបានទទួលទានចាប់ពីវ័យ ២ឆ្នាំឡើង។ ក្រូចមានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកសស៊ីតកម្មមួយមានប្រសិទ្ធិភាពកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កជំងឺមហារីក។

ការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ វាមានអត្ថប្រយោជន៍សំខាន់ ចំពោះសុខភាព

ផ្លែក្រូច ក៏មានផ្ទុកជាតិសសហើយការទទួលទានអាហារមានជាតិសសៃខ្ពស់ជាប្រចាំអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកចុងពោះវៀនធំ។
សុខភាពបេះដូងល្អ គឺសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប។ ក្រូចមានប្រសិទ្ធិភាពរក្សាសុខភាពបេះដូងបានតាមរយៈសារធាតុចិញ្ចឹមជាច្រើនដែលវាមានផ្ទុក រួមបញ្ចូួលទាំងវីតាមីន C, ជាតិសសៃ និងប៉ូតាស្យូម។ ក្រូច អាចជួយកម្ចាត់ជំងឺទឹកនោមផ្អែម ជាពិសេសជំងឺទឹកនោមផ្អែមប្រភេទទី ១ ក៏ព្រោះបរិមាណនៃជាតិសសៃដែលវាមានផ្ទុក។ 

ការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ វាមានអត្ថប្រយោជន៍សំខាន់ ចំពោះសុខភាព ការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ វាមានអត្ថប្រយោជន៍សំខាន់ ចំពោះសុខភាព

ការទទួលទានអាហារផ្លែឈើដែលសម្បូរទៅដោយជាតិសសៃជាប្រចាំ គឺអាចជួយកាត់បន្ថយកម្រិតនៃជាតិស្ករក្នុងឈាមប្រកបដោយប្រសិទ្ធិភាព។ ក្រូច ក៏មានប្រយោជន៍ និងជាជម្រើសនៃផ្លែឈើដ៏ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី ២ ផងដែរ តាមរយៈជាតិសសៃដែលវាមានផ្ទុកជួយរក្សាភាពប្រក្រតីនៃកម្រិតជាតិខ្លាញ់, អាំងស៊ុយលីន និងជាតិស្ករក្នុងឈាម។ វាមានផ្ទុកនូវវីតាមីន C កម្រិតខ្ពស់ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយជួយការពារប្រឆាំងការបំផ្លាញស្បែក ដោយសារជាតិពុល និងពន្លឺព្រះអាទិត្យ។ វីតាមីន C ក៏ជួយកាត់បន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញលើផ្ទៃមុខ និងបន្តឹងស្បែកផងដែរ ។

ការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ វាមានអត្ថប្រយោជន៍សំខាន់ ចំពោះសុខភាព ការទទួលទានផ្លែក្រូច ឬទឹកក្រូចស្រស់ វាមានអត្ថប្រយោជន៍សំខាន់ ចំពោះសុខភាព

 

PLB Banner on article detail