អ្នក​ឆ្លង COVID-19 នៅ​ឥណ្ឌា ឡើងដល់​ជាង​៤​លាន​នាក់​

ថ្ងៃច័ន្ទ 14 កញ្ញា 2020, 16:26

ក្រសួងសុខាភិបាល បាន​រាយការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង COVID-19​ថ្មី ចំនួន ៩២.០៧១​ករណី ដែលនាំឱ្យ​មាន​ករណី​ឆ្លង​សរុប​ដល់​ទៅ ៤.៨៥ លាន​នាក់​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន CNA នៅ​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២០​។​

សូមជម្រាបថា ប្រទេស​ឥណ្ឌា មាន​តួលេខ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ ១៩ ច្រើន​បំផុត​លំដាប់​ទី ២ នៅលើ​ពិភពលោក​បន្ទាប់ពី​អាមេរិក ប៉ុន្តែ​ករណី​រាយការណ៍​អំពី​ការឆ្លង​ប្រចាំថ្ងៃ​បាន​កើនឡើង​ច្រើនជាង​សហរដ្ឋអាមេរិក ចាប់តាំងពី​ពាក់កណ្តាល​ខែសីហា​មកម្ល៉េះ​៕​

អ្នក​ឆ្លង COVID-19 នៅ​ឥណ្ឌា ឡើងដល់​ជាង​៤​លាន​នាក់​

PLB Banner on article detail

អត្ថបទពេញនិយម