ដើម្បីអោយថ្លើមមានសុខភាពល្អ អ្នកគួរតែជ្រើសយកអាហារទាំង ៤ មុខនេះមកបរិភោគ

ថ្ងៃច័ន្ទ 14 កញ្ញា 2020, 9:14

ភាគច្រើនជំងឺថ្លើម កើតមានដោយសារតែកត្តាធំពីរយ៉ាង គឺការទទួលទានគ្រឿងស្រវឹង​លើសកម្រិត និងភាពធាត់ជ្រុល ដែល​បណ្តោលឲ្យ​មានខ្លាញ់​រុំថ្លើម។
មនុស្សដែលកើតជំងឺថ្លើមតែងតែមានរោគសញ្ញាដូចជា អស់កម្លាំង ស្រកទម្ងន់ បាត់បង់ចំណង់អាហារ ចង្អោរ ទឹកនោមពណ៌ក្រម៉ៅ ស្បែកនៅត្រង់កញ្ចឹងក និងក្លៀកមានភាពស្ងួត ហើយខ្មៅ។
ប្រសិនបើអ្នកអាចជៀសវាងពីរចំណុចខាងលើនេះបាន គឺអាចជួយរក្សាថ្លើមឲ្យមានសុខភាពល្អបាន ។ 

ដើម្បីអោយថ្លើមមានសុខភាពល្អ អ្នកគួរតែជ្រើសយកអាហារទាំង ៤ មុខនេះមកបរិភោគ

អាហារដែលអាចជួយឲ្យថ្លើមមានសុខភាពល្អ ចេក មានផ្ទុកប៉ូតាស្យូមរហូតដល់ទៅ ៤៧០មីលីក្រាម ដែលជាសារធាតុដ៏ល្អបំផុតសម្រាប់សម្អាតថ្លើម និងបង្កើនកម្រិតប៉ូតាស្យូមនៅក្នុងរាងកាយ។ មើមខ្ញី វាមានផ្ទុកជាតិសរសៃ ដែលអាចជួយការពារប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ និងកម្ចាត់ជាតិពុលចេញពីរាងកាយដូចផ្លែចេកដែរ។ ខ្ញីមានផ្ទុកសារធាតុអុកសីតកម្ម ដែលអាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ ដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹងការឆ្លងមេរោគផ្សេងៗ ។ ជាតិប៉ូតាស្យូមកម្រិតខ្ពស់ ធ្វើឲ្យដំឡូងមានគុណសម្បត្តិជួយសម្អាតថ្លើមយ៉ាងពូកែបំផុត។ 

ដើម្បីអោយថ្លើមមានសុខភាពល្អ អ្នកគួរតែជ្រើសយកអាហារទាំង ៤ មុខនេះមកបរិភោគ

ដំឡូងជ្វាមួយមើម មានផ្ទុកជាតិប៉ូតាស្យូម ៧០០មីលីក្រាម រួមទាំងម៉ាញ៉េស្យូម ជាតិដែក វីតាមីនB6 វីតាមីនC និងវីតាមីនD ដែលល្អបំផុតសម្រាប់អ្នកដែលមានជំងឺខ្លាញ់ក្នុងថ្លើម ។ រមៀត គឺជាគ្រឿងទេសដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ព្រោះវាមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មអាចការពារបញ្ហារលាក ព្រមទាំងជួយព្យាបាលបញ្ហារំលាយអាហារ។

ដើម្បីអោយថ្លើមមានសុខភាពល្អ អ្នកគួរតែជ្រើសយកអាហារទាំង ៤ មុខនេះមកបរិភោគ

ជាពិសេសរមៀត អាចជួយឲ្យប្រសើរឡើងនូវមុខងារថ្លើម ក្នុងការកម្ចាត់ជាតិពុល។
ដើម្បីជួយឲ្យថ្លើមមានសុខភាពល្អ អ្នកគួរតែបន្ថែមអាហារទាំងអស់នេះនៅក្នុងរបបអាហារជាប្រចាំ

ដើម្បីអោយថ្លើមមានសុខភាពល្អ អ្នកគួរតែជ្រើសយកអាហារទាំង ៤ មុខនេះមកបរិភោគ
PLB Banner on article detail

អត្ថបទពេញនិយម