មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​

ថ្ងៃព្រហស្បតិ៍ 10 កញ្ញា 2020, 15:37

(​ខេត្តព្រះវិហារ​)៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ នេះ មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ ដោយ​ទទួលបាន​ការសហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​បន្ត​ចុះ​ត្រួតពិនិត្យ​គុណភាព​ផលិតផល និង​ត្រួតពិនិត្យ​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា​លើ​ផលិតផល​ម្សៅ​ទឹកដោះគោ នៅតាម​ផ្ទះ​លក់ទំនិញ​នានា ក្នុងភូមិ​កំពង់​កណ្តាល ឃុំ​កំពង់​ប្រណាក ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ​។ គោលដៅ​សំខាន់​នៃ​ការត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។​

 

​ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យរ​ក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ និង​ភាព​អនុលោម​អំពី​ស្លាក​សញ្ញា លើ​ផលិតផល​ម្សៅ​ទឹកដោះគោ ស្របតាម​អនុក្រឹត្យ​លេខ ១៣៣ ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ​ផងដែរ​។​

 

* ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​ផលិតផល​ហួស​កាលបរិច្ឆេត​ប្រើប្រាស់ ដូចជា​៖
- តែ​បៃតង ចំនួន ២៤​ដប ស្មើនឹង ១២ លីត្រ​
- ភេសជ្ជ​ប៉ូវ​កម្លាំង ចំនួន ១២​ដប ស្មើនឹង ០៣ លីត្រ​
- ទឹកស៊ីអ៊ីវ ចំនួន ១១​ដប ស្មើនឹង ៥.៥ លីត្រ​
- ទឹកត្រី ចំនួន ០២​ដប ស្មើនឹង ១ លីត្រ​
- តែ​កញ្ចប់ ចំនួន ០៩​កញ្ចប់ ស្មើនឹង ៣.៦ គីឡូក្រាម​
- គុយទាវ​កញ្ចប់ ចំនួន ០៤​កញ្ចប់ ស្មើនឹង ០.២២៤ គីឡូក្រាម​
- កាពិ ចំនួន ០៤​កែវ ស្មើនឹង ០.៦៤ គីឡូក្រាម​
- នំប្រៃ ចំនួន ០១​ថង់ ស្មើនឹង ១.៥ គីឡូក្រាម​
​សរុប​ទំនិញ​ដកហូត​បាន ចំនួន ២៧.៤៦ គីឡូក្រាម​។​

 

​បន្ទាប់មក​មន្ត្រី​សាខា ក​.​ប​.​ប​. បានធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យកទៅ​ធ្វើការ​កម្ទេចចោល​។ ចំពោះ​ម្សៅ​ទឹកដោះគោ​មន្ត្រី​ជំនាញ​សង្កេតឃើញ​ភាគច្រើន​បាន​បិត​ព័ត៌មាន​បន្ថែម​ជា​ភាសា​ខ្មែរលើ​សំបក​វេច​ខ្ចប់ ស្របតាម​ខ្លឹមសារ​នៃ​អនុក្រឹត្យ​លេខ​១៣៣ ។ ទន្ទឹមនឹងនោះ​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

 

មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​
មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​
មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​
មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​
មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​
មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តព្រះវិហារ រឹបអូស​ផលិតផល​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ជាង​២៧​គីឡូក្រាម​

PLB Banner on article detail