រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​

ថ្ងៃអង្គារ 8 កញ្ញា 2020, 0:41

(​ប៉ៃលិន​)៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បានផ្ដល់​នូវ​អនុសាសន៍​គន្លឹះ​មួយចំនួន​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សាបាន​ចីរភាព​បរិមាណ​ផលិតកម្ម និង​បង្កើន​បរិមាណ​នៃ​ការនាំចេញ​។​

 

​ការផ្ដល់​អនុសាសន៍​គ​ន្លឹះ​របស់​ឯក​រដ្ឋមន្ត្រី ធ្វើឡើង​ក្នុងឱកាស​ដែល​ឯកឧត្តម​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី​នៅ​ខេត្ត​ប៉ៃលិន កាលពី​រសៀល​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០២០ ដែលមាន​ការចូលរួម​ពី ឯកឧត្តម ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម និង​មន្ត្រីរាជការ​ជាច្រើនរូប​ទៀត​។​

 

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសា​ស៍​ថា ដើម្បី​រក្សាបាន​ចីរភាព​បរិមាណ​ផលិតកម្ម និង​បង្កើន​បរិមាណ​នៃ​ការនាំចេញ ភាគី​ទាំងអស់​ត្រូវ​សហការ និង​រួបរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​កើតមានឡើង​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ដំឡូង​មី ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ជួយ​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​បងប្អូន​កសិករ​ផលិត និង​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​នេះ​ប្រកបដោយ​សមភាព សមធម៌ និរន្តរភាព និង​រួមចំណែក​ជួយ​កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

 

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តទៀតថា សមាគម​នាំចេញ ជា​តួអង្គ​សំខាន់​មួយ​ក្នុងចំណោម​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ដំឡូង​មី និង​ជា​ឪពុក ជា​ម្តាយ​របស់​បងប្អូន​អាជីវករ ផលិតករ ម្ចាស់​ឃ្លាំង​ស​ម្ងួ​ត រោងចក្រ​/​សិប្បកម្ម​កែច្នៃ​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម​ដំឡូង​មី​ទាំងមូល​ផងដែរ​។ ហេតុនេះ​ត្រូវ​មានការ​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ក្នុង​ការកសាង​សមាគម​ឱ្យមាន​ភាព​រីកចម្រើន និង​បែងចែក​ភោគផល​ប្រកបដោយ​សមធម៌ តម្លាភាព គណនេយ្យភាព និង​ប្រកៀក​ស្មា​គ្នា​ដោះស្រាយ​បញ្ហា​គ្រប់​រូបភាព​។ ជាពិសេស​ត្រូវផ្តោត​ការយកចិត្តទុកដាក់ លើ​បរិមាណ និង​គុណភាព​ផលិតផល ក្នុង​សមាគម​របស់​យើង​ឱ្យបាន​ហ្មត់ចត់ ព្រោះ​វា​ដើរតួនាទី​សំខាន់​ណាស់​សម្រាប់ធ្វើ​ការប្រកួត​ប្រជែង​ជា​យុទ្ធសាស្ត្រ​រយៈពេល​ខ្លី និង​វែង​របស់​សមាគម​នីមួយៗ​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី​សង្កត់ធ្ងន់ៗ​ថា សមាគម​នាំចេញ ត្រូវធ្វើ​ការទំនាក់ទំនង​ជាមួយនឹង​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ដើម្បីឱ្យ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​គោរព​ជម្រាប​ជូនដំណឹង​ទៅ​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត ដែលជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ជាពិសេស​ឯកឧត្តម​អភិបាលរង ទទួលបន្ទុក​ផែន​ពាណិជ្ជកម្ម ដើម្បី​ដោះស្រាយ​នូវ​រាល់​បញ្ហា​កកស្ទះ​ផលិតផល​ដំឡូង​មី តាមរយៈ​ការចចារ​ក​វិធីសាស្ត្រ និង​យន្តការ​ដោះស្រាយ​បន្ទាន់ៗ ជាមួយនឹង​សម​ភាគី​ថៃ ដើម្បី​សម្របសម្រួល​ឱ្យមាន​ចរាចរ​ផលិតផល​បាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

 

​ឯកឧត្តម​រដ្ឋមន្ត្រី លើកទឹកចិត្ត​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​សហការគ្នា​ក្នុងការ​ពង្រឹង​ការអភិវឌ្ឍ​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​ផលិតផល​ក​សិ​-​ពាណិជ្ជកម្ម ដំឡូង​មី នឹង​ជួយ​រួមចំណែក​ធ្វើអោយ​ផលិតផល​នេះ​មានការ​កើនឡើង​ទាំង​បរិមាណ និង​គុណភាព​នៅក្នុង​ទីផ្សារ​នាំចេញ​មួយកម្រិត​ទៀត​។​

 

​បន្ទាប់ពី​សំណេះសំណាល​ចប់ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ធ្វើ​ទស្សនៈកិច្ច​សិក្សា​នៅ​ក្រុមហ៊ុន CP និង​ក្រុមហ៊ុន​វេច​ខ្ចប់​ផ្លែ​មៀន​ប៉ៃលិន ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​សក្កដានុពល ស្ដង់ដា​អនាម័យ និង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​របស់​ក្រុមហ៊ុន​ផងដែរ​៕​

 

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​
រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ ផ្ដល់​អនុសាសន៍​គន្លឹះ​ជូន​សភាពាណិជ្ជកម្ម​ខេត្ត​ប៉ៃលិន និង​សមាគម​អ្នក​នាំចេញ​ដំឡូង​មី ដើម្បី​រក្សា​ចីរភាព​ផលិតកម្ម និង​បង្កើន​ការនាំចេញ​

PLB Banner on article detail

អត្ថបទពេញនិយម