មន្ត្រី​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ​សត្វ​អណ្តើក​ជិត​ផុត​ពូជ​៦​ក្បាល ​ពី​ក្រុម​អ្នក​បរបាញ់ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​

ថ្ងៃច័ន្ទ 7 កញ្ញា 2020, 23:44

​អង្គការ​សម្ព័ន្ធ​មិ​ត្ដ​សត្វព្រៃ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៨ ខែកញ្ញា នេះ ថា ក្រុម​អ្នក​បរបាញ់​សត្វ​បាន​កំពុង​រត់ពន្ធ​ប្រភេទ​សត្វ​អណ្តើក​ជិត​ផុត​ពូជ​ទាំងនេះ​ចេញពី​តំបន់​ព្រៃរងទឹកភ្លៀង​ជួរ​ភ្នំក្រវាញ​។ គោលដៅ​របស់​ពួក​បរបាញ់​សត្វ​គឺ​ការនាំចេញ​សត្វ​អណ្តើក​ទាំងនេះ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​ចិន​ដែលជា​ទីកន្លែង​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​។

 

​ជា​សំណាងល្អ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្រសួងបរិស្ថាន​ប្រចាំ​ស្នាក់ការ​ត្រពាំងរូង​បានចេញ​ប្រតិបត្តិការ​ទាន់ពេលវេលា​ដោយ​ចាប់បាន​ក្រុម​អ្នក​បរបាញ់ និង​បាន​ដកហូត​សត្វ​អណ្តើក​ទាំងនេះ​។​

 

​មាន​០១​ក្បាល ក្នុងចំណោម​សត្វ​អណ្តើក​ទាំង​០៦​ក្បាល​នេះ គឺ​ប្រភេទ​សត្វ​អណ្តើក​កំពុង​រងគ្រោះ​ជិត​ផុត​ពូជ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ ដោយមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់​យើង​ចំនួន​ជាង​១៤០​នាក់ កំពុងធ្វើការ​ការពារ​ជា​រៀងរាលថ្ងៃ ២៤​ម៉ោង​ក្នុង​មួយ​សប្តាហ៍​៕​

 

មន្ត្រី​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ​សត្វ​អណ្តើក​ជិត​ផុត​ពូជ​៦​ក្បាល ​ពី​ក្រុម​អ្នក​បរបាញ់ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​
មន្ត្រី​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ​សត្វ​អណ្តើក​ជិត​ផុត​ពូជ​៦​ក្បាល ​ពី​ក្រុម​អ្នក​បរបាញ់ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​
មន្ត្រី​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ​សត្វ​អណ្តើក​ជិត​ផុត​ពូជ​៦​ក្បាល ​ពី​ក្រុម​អ្នក​បរបាញ់ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​
មន្ត្រី​ឧ​ទ្យា​នុ​រក្ស សង្គ្រោះ​សត្វ​អណ្តើក​ជិត​ផុត​ពូជ​៦​ក្បាល ​ពី​ក្រុម​អ្នក​បរបាញ់ ក្នុង​តំបន់​ជួរ​ភ្នំក្រវាញ​

PLB Banner on article detail

អត្ថបទពេញនិយម