មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ទទួលបាន​រថយន្តសង្គ្រោះ១​គ្រឿង ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​

ថ្ងៃច័ន្ទ 7 កញ្ញា 2020, 15:15

(​ប៉ៃលិន​)៖ ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន នៅ​ថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០២០ បានប្រគល់​រថយន្ត​សង្គ្រោះ ១​គ្រឿង ដល់​មន្ទីរ​សុខាភិបាល​ខេត្ត ដែលជា​អំណោយ​របស់​ធនាគារពិភពលោក និង​គម្រោង លើកកម្ពស់​សុខភាព និង​សមធម៌​សុខាភិបាល តាមរយៈ​ក្រសួងសុខាភិបាល ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​ប៉ៃលិន ឱ្យ​កាន់តែ​ល្អប្រសើ​ឡើង​។​

 

ឯកឧត្តម ផាន់ ចាន់​ធុល អភិបាលខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​លើកឡើងថា​៖ រថយន្ត សង្គ្រោះ នេះ មាន សារៈសំខាន់ ណាស់ សម្រាប់ ជួយ ប្រជាពលរដ្ឋ ដែលមាន ជំងឺ និង​រងគ្រោះថ្នាក់​ផ្សេងៗ ដោយ​ដឹក ទៅកាន់ មន្ទីរពេទ្យ បាន ទាន់ពេលវេលា និង​ក្នុង គ្រា មាន អាសន្ន ផងដែរ​។​

 

នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ផាន់ ចាន់​ធុល បាន មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី សុខាភិបាល​ខេត្ត​ប៉ៃលិន ទាំងអស់ ដែល​កំពុង​បម្រើការ​នៅតាម​មន្ទីរពេទ្យបង្អែក និង​តាម​មណ្ឌល​សុខភាព ត្រូវ បង្កើន ការយកចិត្ត ទុកដាក់ លើ ក​កម្ពស់ ការពិនិត្យ និង​ព្យា ល បាល ជំងឺ ជូន ដល់ ប្រជាពលរដ្ឋ​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ ហើយ​រថយន្ត​ដែល​ទើប​ទទួលបាន​ថ្មី​នេះ ត្រូវ ជួយ ថែរក្សា ឱ្យ បានល្អ ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បានយូរ​អង្វែង សម្រាប់ បម្រើសេវា ដឹកជញ្ជូន អ្នកជំងឺ ពី មូលដ្ឋាន មកកាន់ មន្ទីរពេទ្យ ធ្វើការ​ជួយសង្គ្រោះ បាន ទាន់ពេលវេលា​។​

 

បើតាម​ការបញ្ជា​ក់រប​ស់លោក ស្លេះ យូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ បច្ចុប្បន្ន​នៅ​ខេត្ត​ប៉ៃលិន មាន​រថយន្ត​សង្គ្រោះ​របស់​រដ្ឋ​ចំនួន ០៥​គ្រឿង ក្នុងនោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន ០៤​គ្រឿង និង​មណ្ឌល​សុខភាព​ភ្នំ​ព្រាល ០១​គ្រឿង សរុប​ទាំង​រថយន្ត​ដែល​ទើប​ទទួលបាន​ថ្មី​នេះ គឺមាន​ចំនួន ០៦​គ្រឿង​៕

 

មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ទទួលបាន​រថយន្តសង្គ្រោះ១​គ្រឿង ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​
មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ទទួលបាន​រថយន្តសង្គ្រោះ១​គ្រឿង ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​
មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ទទួលបាន​រថយន្តសង្គ្រោះ១​គ្រឿង ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​
មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន ទទួលបាន​រថយន្តសង្គ្រោះ១​គ្រឿង ដើម្បី​បម្រើ​ដល់​វិស័យ​សុខាភិបាល​ក្នុង​ខេត្ត​

PLB Banner on article detail

អត្ថបទពេញនិយម