Samsung Galaxy Z Fold 2 បង្ហាញខ្លួន​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ពិសេស​អស្ចារ្យ​

ថ្ងៃអាទិត្យ 6 កញ្ញា 2020, 9:53

​នៅ​ថ្ងៃទី 02 ខែកញ្ញា ឆ្នាំ 2020 នេះ ស្ទើរតែ​ជុំវិញ​ពិភពលោក​សុទ្ធតែ​បាន​រំពឹងទុក​ថា​នឹង​បានឃើញ​កំពូល​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Samsung Galaxy Z Fold 2 ដ៏​ល្អ​ឯក​ធ្វើការ​បង្ហាញ​បង្អួតខ្លួន​ក្នុង​មហា​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​រូង​រាង​ពិត​នៃ​អធិរាជ​មហាអំណាច​ស្មា​ត​ហ្វូ​ន​ប៊ិក Samsung Galaxy Note 20 និង Galaxy Note 20 Ultra កាលពី​ខែសីហា ឆ្នាំ 2020 កន្លងទៅនេះ​…!

 

​ក្រោយពី​សំងំ​ដុសខាត់​កែប្រែ​ឱ្យ​កាន់តែ​ប្រសើរ​អភិវឌ្ឍ​ថ្មី​បន្ថែម​ឱ្យ​កាន់តែ​ឡូយ និង​ការច្នៃប្រឌិត​ខ្ពស់​ឱ្យ​កាន់តែ​ល្អ ថ្ងៃនេះ​ក្រុមហ៊ុន សាម​សុង បានធ្វើ​ការដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​អេក្រង់​បត់​បាន​ដ៏​អស្ចារ្យ និង​ទាក់ទាញ​ជាទីបំផុត​ដល់​ពិភពលោក និង​ជូន​អតិថិជន​របស់ខ្លួន​ហើយ​…!!

 

​អ្វីដែល​ធ្វើឱ្យ Samsung Galaxy Z Fold 2 ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​ខ្លាំង​បំផុត​នោះ​គឺ​លើក​នេះ Samsung Galaxy Z Fold 2 ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ​បំផុត​…​ផ្ចិតផ្ចង់​បំផុត​…​និង​កាន់តែ​អស្ចារ្យ​បំផុត​…​ដោយ​បំពាក់​អេក្រង់​ធំ​ជាង​មុន​…​មាន​រាងស្តើង​ជាង​មុន​…​អេក្រង់​ភ្លឺ​ច្បាស់​ជាង​មុន កម្លាំង​ម៉ាស៊ីន​ខ្លាំង​ជាង​មុន និង​ថាមពល​ថ្ម​ធំ​ជាង​មុន​…!!

 

ប្រភព​៖ eworldmagz.com

Samsung Galaxy Z Fold 2 បង្ហាញខ្លួន​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ពិសេស​អស្ចារ្យ​
Samsung Galaxy Z Fold 2 បង្ហាញខ្លួន​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ពិសេស​អស្ចារ្យ​
Samsung Galaxy Z Fold 2 បង្ហាញខ្លួន​នៅ​កម្ពុជា ជាមួយនឹង​ការ​ថែម​ពិសេស​អស្ចារ្យ​

PLB Banner on article detail