AIREEN Juist Dey Phumi Realthy

OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក

ថ្ងៃអង្គារ 1 កញ្ញា 2020, 12:25

តើពណ៌ Nebula ជាអ្វី? Nebula ជារបស់ម្យ៉ាងនៅលើអវកាសប្រៀបដូចជាពពក ដែលបង្កើតដោយសារធាតុ អេលីយ៉ូម ធូលី និងឧស្ម័នផ្សេងៗ។ ហើយ Nebula គឺវាមានទំហំ និងរូបរាងខុសប្លែកៗពីគ្នា និងមានច្រើនប្រភេទផ្សេងៗគ្នាផងដែរ។ រីឯពណ៌ស្វាយ គឺជាពណ៌ដែលតំណាងឲ្យភាពមានអំណាច និងមហិច្ឆតា។

ដោយឡែកសម្រាប់ពណ៌ Nebula Purple គឺពណ៍រចនាឡើងបន្ស៊ីគ្នារវាងពណ៌ស្វាយ និងទឹកប្រាក់ប្រដេញគ្នា ដែលផ្តល់ឲ្យអ្នកនូវអារម្មណ៍ជឿជាក់ ស៊ីវីល័យ និងទាន់សម័យ ប៉ុន្តែសម្រាប់ពណ៌នេះគឺកម្រនឹងមាន និងកម្របានឃើញណាស់ ។ ជាក់ស្តែង បន្ទាប់ពីមានការប្រកាសលក់ OPPO Reno4 ដែលមានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ Space Black និង Galactic Blue លក់ដាច់ខ្លាំង ស្ទើរតែផ្ទុះទីផ្សារស្មាតហ្វូនតែម្តង ហើយក៏ជាភាពជោគជ័យទើបក្រុមហ៊ុន OPPO សម្រេចចិត្តនាំយកស្មាតហ្វូន OPPO Reno4 ពណ៌ Nebula Purple ដ៏ថ្មីស្រឡាង ដើម្បីផ្គាប់ចិត្ត និងបំពេញចិត្តអតិថិជនផងដែរ។

សម្រាប់សមត្ថភាព និងមុខងារខាងក្នុងរបស់ស្មាតហ្វូន OPPO Reno4 វិញមានអ្វីខ្លះ? 

1.មុខងារ AI Color Portrait ដែលធ្វើឲ្យមនុស្ស ឬ object លេចធ្លោ ជាមួយនឹងផ្ទៃសខ្មៅ រួមជាមួយនឹង Monochrome Video។

2.មុខងារថតវីដេអូយឺត 960fps រឹតតែធ្វើឲ្យវីដេអូអ្នកលេចធ្លោ និងទាក់ទាញ។

3.Night Flare Portrait ដែលជួយបង្កើនភាពលេចធ្លោរបស់អ្នកក្រោមពន្លឺរាត្រីដ៏ទាក់ទាញ។

4.បច្ចេកវិទ្យាសម្គាល់ឆ្លាតវៃ (AI Enhanced Smart Sensor) រួមមានមុខងារដោយកាយវិការ មុខងារការពារការសម្ងាត់ មុខងារវៃឆ្លាតបង្វិលអេក្រង់ មុខងារវៃឆ្លាតរក្សាពន្លឺអេក្រង់។

 

5.បច្ចេកវិទ្យាថតវីដេអូទប់លំនឹងជំនាន់ថ្មី 3.0 ជួយលោកអ្នកថតវីដេអូមិនញ័រ មិនរង្គើ បានគ្រប់ស្ថានភាព គ្រប់ពេល ទាំងកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ។

6.បច្ចេកវិទ្យាសាកថ្មលឿន 30W VOOC 4.0 សាកថ្មពី 1% រហូតដល់ 50% ត្រឹមតែ 20នាទី និងសាកថ្ម 5នាទី មើលវីដេអូបាន 2ម៉ោង។ 

7.ថាមពលថ្មធំរហូតដល់ 4015mAh អាចលេងហ្គេម លេង Facebook មើល Youtube ស្តាប់ចម្រៀងផ្សេងៗបានច្រើនម៉ោងដោយមិនបាច់បារម្ភរលត់ថ្ម ឬអស់ថ្ម។

8.បន្ទះឈីបខ្លាំង Qualcomm Snapdragon 720G បន្ថែមល្បឿនលឿនរលូន ត្រូវចិត្តអ្នកលេងហ្គេម ជាមួយនឹងរ៉េមក៏ធំ រ៉មក៏ធំ RAM 8GB+ROM 128GB។ប្រភព៖ eworldmagz

OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក
OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក
OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក
OPPO Reno4 ពណ៌ថ្មី Nebula Purple ចេញមកហើយ និងជាពណ៌ដែលមិនធ្លាប់មានពីមុនមក

PLB Banner on article detail

Tags

អត្ថបទពេញនិយម