៨​ខែ​នេះ កម្ពុជា​នាំចេញ​អង្ករ​ជិត ៤៥​ម៉ឺន​តោន​

ថ្ងៃអង្គារ 1 កញ្ញា 2020, 8:30

​គិត​ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០ នេះ កម្ពុជា​បាន​នាំចេញ​អង្ករ​ជិត ៤៥​ម៉ឺន​តោន កើនឡើង ៣១​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា កាល​ឆ្នាំ​២០១៩​។ ក្នុងនោះ​ប្រទេស​ចិន​ជា​អ្នកទទួល​ទិញ​អង្ករ​ពី​កម្ពុជា​ច្រើនជាងគេ គឺមាន​ចំនួន​ជិត ១៦​ម៉ឺន​តោន ចំណែក​ប្រទេស​នៅ​អឺរ៉ុប ទទួល​ទិញ​អង្ករ​ពី​កម្ពុជា ជិត​១៥​ម៉ឺន​តោន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០២០ នេះ​។​

 

​ចំពោះ​តួលេខ​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ដែល​បាន​ទិញ​អង្ករ​ពី​កម្ពុជា គឺមាន​ប្រមាណ​ជាង​៦​ម៉ឺន​តោន ស្មើនឹង​ជាង​១៣​ភាគរយ ហើយ​ចំនួន​ជិត​៨​ម៉ឺន​តោន​ទៀត ត្រូវបាន​នាំចេញ​ទៅ​ប្រទេស​២៨​ផ្សេងទៀត​។​

 

​សូមជម្រាបថា កាលពី​ឆ្នាំ​២០១៩ កម្ពុជា​នាំចេញ​អង្ករ​បាន​ជាង​៦៥​ម៉ឺន​តោន​។ ចំណែក​នៅ​ឆ្នាំ​២០២០​នេះ អ្នកជំនួញ​អង្ករ និង​មន្ត្រី​រាជរដ្ឋាភិបាល​រំពឹងថា​នឹង​នាំចេញ​បាន​ប្រមាណ​៨០​ម៉ឺន​តោន ៕

៨​ខែ​នេះ កម្ពុជា​នាំចេញ​អង្ករ​ជិត ៤៥​ម៉ឺន​តោន​
៨​ខែ​នេះ កម្ពុជា​នាំចេញ​អង្ករ​ជិត ៤៥​ម៉ឺន​តោន​

PLB Banner on article detail