ការពិត​របស់​លោក Boy Pakorn កូនច្បងក្នុងត្រកូល Chatborirak

ថ្ងៃសុក្រ 28 សីហា 2020, 14:48

លោក Boy Pakorn គឺ​ជា​តារា​ប្រុស​ថៃ​ ដែល​ធ្វើ​ឲ្យ​មហាជន​ស្រឡាញ់​ចូលចិត្ត​មិនត្រឹម​ការសម្ដែង​ និង​ភាព​ស្រស់សង្ហា តែ​គ្រប់គ្នាក៏ពេញ​ចិត្ត​ចរិត​រួសរាយ​ ពូកែ​លេង​សើច​របស់​លោកដែរ។
ទោះ​បី​ចូល​សិល្បៈ​តាំង​ពី​ ២០០៦​មក​មែន​ ប៉ុន្តែលោក​នៅ​តែ​ជា​តារា​រះ​គ្រប់រដូវកាល​ប្រចាំ​ពិភពសិល្បៈថៃ និង​ក៏ជា​តារា​ដែល​តែង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​អ្នក​ជុំវិញ​ខ្លួន​ដែរ តាមបែបសាមញ្ញៗ។

ការពិត​របស់​លោក Boy Pakorn កូនច្បងក្នុងត្រកូល Chatborirak

ក្នុង​គ្រួសារ​លោក​ មាន​ប្អូន​ប្រុសបង្កើត ២​នាក់ និង​ប្អូន​ស្រី​ចិញ្ចឹម​ម្នាក់ ។ ឪពុក​របស់​លោក​បាន​លាចាក​លោក​ តាំង​តែ​ពី Boy នៅក្មេង​ម្ល៉េះ។
លោកបាន​បញ្ចប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រជំនាញ​ឱសថសាស្ត្រពីសាកលវិទ្យាល័យ Chulalongkorn ។ ការងារ​ដំបូង​របស់​លោក គឺ​ជា​ឱសថការីដែល​មាន​ការ​ទទួលស្គាល់ត្រឹម​ត្រូវ​ នៅក្នុង​ទីក្រុង​បាងកក។

ការពិត​របស់​លោក Boy Pakorn កូនច្បងក្នុងត្រកូល Chatborirak

Boy បានឈាន​ជើង​ចូល​សិថី​សិល្បៈ​ដំបូង​ ដោយ​ចាប់អាជីព​ជាតារាម៉ូដែលថត​ស្ប៉តពាណិជ្ជកម្ម ។ ក្រោយ​មក​ លោក​ក៏​បាន​សម្ដែង​ក្នុង​វីដេអូ​បទ​ចម្រៀង​ រហូត​ដល់​ថ្ងៃ​មួយ​មានឱកាស​ក្លាយ​ជា​តារា​ភាពយន្ត។
ភាពយន្ត​ខ្នាតធំ​​ដំបូង​ដែល​លោក​ថត​មាន​ចំណងជើងថា​ «4 Romance» ក្នុង​ឆ្នាំ ២០០៨ ។ រហូត​ដល់​ឆ្នាំ ២០០៩​ លោក​ក៏​មាន​សំណាង​ធំ​បាន​សម្ដែង​រឿងភាគ​ «Fai Rak Arsoon» ឲ្យ​ប៉ុស្តិ៍លេខ៣ ។

ការពិត​របស់​លោក Boy Pakorn កូនច្បងក្នុងត្រកូល Chatborirak

ប្រជាប្រិយភាព​របស់លោក​ចាប់​ផ្ដើម​ហក់ឡើងខ្លាំង​ ពេល​លោក​សម្ដែង​រឿង​ «Wayupak Montra» ឆ្នាំ ២០១០ ជាមួយ​នឹង​ Margie Rasri។
 

PLB Banner on article detail

អត្ថបទពេញនិយម