ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូតអន្ទាក់​សត្វព្រៃ​ជាច្រើន​ប្រភេទ​

ថ្ងៃសុក្រ 28 សីហា 2020, 10:41

​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទីស្នាក់ការ​ភូមិ​ចង កាលពី​ថ្ងៃទី​២៧ ខែសីហា ម្សិលមិញ បាន​ចុះ​ល្បាត​នៅ​ចំណុច​អូរ​ឡា​ប៉ង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ  ប្រទះឃើញ​មានការ​បោះជំរុំ​មួយកន្លែង ដើម្បី​ធ្វើ​សកម្មភាព​ប្រមាញ់ និង​ដាក់​អន្ទាក់​ចាប់​សត្វព្រៃ​គ្រប់​ប្រភេទ​។​

 

​ក្នុងអំឡុងពេល​ចុះ​ល្បាត​ក្នុង​ទីតាំង​ខាងលើ ក្រុមការងារ​បាន​ត្រួត​ពិនិត្យឃើញ​មាន​អន្ទាក់​ប្រភេទ​ខ្សែកាប​ចំនួន​០៩ និង​អង្គប់​ដែក អូ​តូ​ម៉ា​ទិច (​អន្ទាក់ខ្លា​) ចំនួន​០៣ សាច់សត្វ​ប្រើស ០២​ដុំ សាច់​ស្វា​មួយ​ដុំ (​ឆ្អើ ) ញញួរ​០១ ទូរស័ព្ទដៃ​០១​គ្រឿង និង​ខ្សែ​អន្ទាក់​ចំនួន​២០​ទៀត កំពុង​បានដាក់​ក្នុងព្រៃ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​។​

 

​សកម្មភាព​ល្មើស​នេះ បង្កឡើង​ដោយ​ឈ្មោះ ហួង វ៉ាន​កុង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​វៀតណាម​។​

 

​ដោយមាន​ការអនុញ្ញាត​ពី​លោក​ព្រះរាជ​អ​ជ្ញា​រង លាង អ៊ូ តំណាង​អយ្យការ​សាលាដំបូង​ខេត្ត ក្រុមការងារ​ង បាន​ឃាត់ខ្លួន​ជនសង្ស័យ​មក​មន្ទីរ ដើម្បី​ចង់ក្រង​សំណុំរឿង​តាម​និតិ​វិធី​៕​

ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូតអន្ទាក់​សត្វព្រៃ​ជាច្រើន​ប្រភេទ​
ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូតអន្ទាក់​សត្វព្រៃ​ជាច្រើន​ប្រភេទ​
ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូតអន្ទាក់​សត្វព្រៃ​ជាច្រើន​ប្រភេទ​
ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដកហូតអន្ទាក់​សត្វព្រៃ​ជាច្រើន​ប្រភេទ​

PLB Banner on article detail