AIREEN Juist Motul-Tech

គណនីហ្វេសបុក១លាននាក់នៅថៃត្រូវបានបិទ ព្រោះរិះគន់ស្តេច ខណៈបាតុកម្មបន្តមាន

ថ្ងៃច័ន្ទ 24 សីហា 2020, 22:50

ក្រុមហ៊ុន ហ្វេសបុក កាលពីម្សិលមិញ បានប្លុកឬបិទគណនីក្រុមប្រមាថព្រះជេស្តាព្រះមហាក្សត្រថៃ ដែលមានសមាជិក១លាននាក់ ក្រោយពេលដែលរាជរដ្ឋាភិបាលថៃបានគំរាមតាមផ្លូវច្បាប់ ចំពោះសកម្មភាពរិះគន់ដែលគេចោទថា បង្ហូចព្រះកិត្តិនាមព្រះមហាក្សត្រ។

គណនីហ្វេសបុក១លាននាក់នៅថៃត្រូវបានបិទ ព្រោះរិះគន់ស្តេច ខណៈបាតុកម្មបន្តមាន

វិធានការរបស់បណ្តាញសង្គមយក្សមួយនេះបានធ្វើឡើង ក្នុងពេលមានបាតុកម្មដឹកនាំដោយក្រុមហ៊ុនយុវជនប្រឆាំងរាជរដ្ឋាភិបាលរបស់អតីតមេដឹកនាំយោធា ដោយពួកបាតុករទាមទារឲ្យមានការធ្វើកំណែទម្រង់រាជាធិបតេយ្យរដ្ឋដែលមានព្រះមហាក្សត្រគ្រងរាជ្យ។

គណនីហ្វេសបុក១លាននាក់នៅថៃត្រូវបានបិទ ព្រោះរិះគន់ស្តេច ខណៈបាតុកម្មបន្តមាន

ក្រុមរិះគន់ព្រះមហាក្សត្រដែលគេហៅថា "Royalist Marketplace"  ឬ ទីផ្សារតាមបែបរាជានិយម ត្រូវបានបង្កើតឡើង កាលពីខែមេសា ដោយបុគ្គលនិរទេសខ្លួន តែងតែរិះគន់ព្រះមហាក្សត្រឈ្មោះថា Pavin Chachavalpongpun ។

គណនីហ្វេសបុក១លាននាក់នៅថៃត្រូវបានបិទ ព្រោះរិះគន់ស្តេច ខណៈបាតុកម្មបន្តមាន

កាលពីយប់ម្សិលមិញ ទំព័រហ្វេសបុកក្រុមនេះបានផ្ញើសារមួយបញ្ជាក់ថា «ច្រកចូកសម្រាប់ក្រុមនេះត្រូវបានរឹតបន្តឹងក្នុងប្រទេសថៃ ស្របតាមសំណើរបស់ក្រសួងសង្គមកិច្ច និងសេដ្ឋកិច្ចឌីជីថល»។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនហ្វេសបុកបដិសេធមិនឆ្លើយតបនឹងសំណួរបស់សារព័ត៌មាន រយធឺ ទាក់ទងនឹងការប្លុកឬបិទគណនីរបស់ក្រុមទាំងនេះទេ៕

PLB Banner on article detail