រឹបអូសបង្គា​ចាក់​ចាហួយ ៣៩​គីឡូក្រាម ក្នុង​ផ្សារ​ក្តាម ខេត្ត​កែប​

ថ្ងៃច័ន្ទ 24 សីហា 2020, 9:51

​មន្ត្រី​សាខា ក​.​ប​.​ប​. ខេត្តកំពត​-​កែប កាលពី​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០២០ បាន​ចុះ​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ នៅក្នុង​ផ្សារ​ក្តាម ខេត្ត​កែប រកឃើញ និង​រឹបអូស​បង្គា​មាន​ផ្ទុក​សារធាតុ​ស្រដៀង​ចាហួយ​ចំនួន ៣៩​គីឡូក្រាម​។​

 

​មន្ត្រី ក​.​ប​.​ប បាន​ឲ្យ​ដឹងថា ក្នុង​សកម្មភាព​ត្រួតពិនិត្យ មន្ត្រី​ជំនាញ​បានធ្វើ​ការវិភាគ​បឋម​រកសារ​ធាតុគីមី​ហាមឃាត់​នៅលើ​បង្គា ចំនួន ២៣ តូប ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រកឃើញ​បង្គា​ដែលមាន​ផ្ទុក​សារធាតុ​ស្រដៀង​ចាហួយ​ចំនួន ៣៩​គីឡូក្រាម​។ បន្ទាប់មក​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​បង្គា​ទាំងនោះ ដើម្បី​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ ក្នុង​ការដុត​កម្ទេច​នេះ​ដែរ មានការ​ចូលរួម​ពី​ឯកឧត្តម​អភិបាលខេត្ត​កែប និង​សម្របសម្រួល​ដោយ​លោក​ព្រះរាជា​អាជ្ញា​អម​សាលាដំបូង​ខេត្ត​ផងដែរ​។​

​មន្ត្រី​ជំនាញ​ក៏បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេងទៀត ឱ្យ​យល់ដឹង និង​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់ ដើម្បី​ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ នឹង​អាច​ប្រឈម​ចំពោះមុខ​ច្បាប់​ថែមទៀត​៕​

 

រឹបអូសបង្គា​ចាក់​ចាហួយ ៣៩​គីឡូក្រាម ក្នុង​ផ្សារ​ក្តាម ខេត្ត​កែប​

PLB Banner on article detail

អត្ថបទពេញនិយម