៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់

ថ្ងៃអាទិត្យ 23 សីហា 2020, 17:12

បន្ទាយមានជ័យ ៖ ក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាកជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់ ដែលមកកម្សាន្តសប្បាយ នៅតាមរមណីយដ្ឋាននានា ។

លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងអំឡុងពេល៥ថ្ងៃ គិតចាប់ពី ទី១៧ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ជាថ្ងៃដែលរាជរដ្ឋាភិបាល សម្រេចសងជំនួសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តបន្ទាយមានជ័យ ទទួលបានភ្ញៀវទេសចរណ៍ក្នុងស្រុកសុទ្ធសរុបចំនួន ២៨.១៥៣ នាក់ ភ្ញៀវបរទេស:គ្មាន ក្នុងនោះមានដូចជា ៖
-ថ្ងៃទី១៧/០៨/២០២០ ចំនួន ៣.៣៤២នាក់
-ថ្ងៃទី១៨/០៨/២០២០ ចំនួន ៥.៧១៧នាក់
-ថ្ងៃទី១៩/០៨/២០២០ ចំនួន ៦.៣៧៩នាក់
-ថ្ងៃទី២០/០៨/២០២០ ចំនួន ៦.៥៦៣នាក់
-ថ្ងៃទី២១/០៨/២០២០ ចំនួន ៦.១៥២នាក់។
ក្នុងចំណោមភ្ញៀវទាំងអស់នេះ គឺភ្ញៀវនៅរមណីដ្ឋានអាងជើងគ្រុសច្រើនជាងគេ បន្ទាប់មកប្រាសាទបន្ទាយឆ្មារ និងទី៣នៅស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ រីឯនៅអាងទឹកត្រពាំងថ្ម មានភ្ញៀវតិចតួចក្នុង១ថ្ងៃប្រហែល ២០០ទៅ៣០០នាក់ប៉ុណ្ណោះ ។

លោកប្រធានមន្ទីរ បានឲ្យដឹងទៀតថា ស្ថានភាពទូទៅ មានសណ្តាប់ធ្នាប់របៀបរៀបរយ សន្តិសុខ ល្អប្រសើរ ក្រៅពីនោះ ក្រុមការងារមន្ទីរទេសចរណ៍ខេត្ត បានសហការជាមួយកងកម្លាំងនគរបាលការពារបេតិកភ័ណ្ឌប្រាសាទបន្ទាយឆ្មារ មន្ត្រីមណ្ឌលសុខភាពបន្ទាយឆ្មារ ស្រុកថ្មពួក អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រជាការពារភូមិ ការពារសន្តិសុខសុវត្ថិភាពជូនភ្ញៀវ ទេសចរណ៍ ដោយមានរថយន្តពន្លត់អគ្គីភ័យប្រចាំការនៅប្រាសាទបន្ទាយឆ្មារ និងរថយន្តសង្គោះប្រចាំការនៅអាងទឹកជើងគ្រុស និងបានបិទposter ផ្សព្វផ្សាយការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ មានវាស់កំដៅ ទឹកអាល់កុលលាងដៃ និងការពាក់ម៉ាស់។

គួរបញ្ជាក់ថា តំបន់ទេសចរណ៍ ដែលទទួលបានភ្ញៀវទេសចរណ៍ មកលេងកម្សាន្តខាងលើ គឺ ជាតំបន់ដែលត្រូវបាន ដឹកនាំរៀបចំអភិរក្ស និងអភិវឌ្ឍដោយលោកជំទាវឧកញ៉ា ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានប្រែក្លាយតំបន់ទាំនោះឲ្យមានភាពស្រស់ស្អាត និងទាក់ទាញ ៕ដោយ ៖ សម្បត្តិសីហា

៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់
៥ថ្ងៃជំនួសថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តបន្ទាយមានជ័យទទួលបានភ្ញៀវទេសចរណ៍ ជាង២មឺននាក់

PLB Banner on article detail

អត្ថបទពេញនិយម