AIREEN Juist Motul-Tech

ស្លាប់មនុស្ស៦នាក់ហើយ ព្រោះទឹកជំនន់និងការបាក់ដីនៅប្រទេសវៀតណាម

ថ្ងៃព្រហស្បតិ៍ 20 សីហា 2020, 14:22

ទឹកជំនន់ធ្ងន់ធ្ងរនិងការបាក់ដី បង្កឡើងដោយការធ្លាក់ភ្លៀងខ្លាំង នៅភាគខាងជើងប្រទេសវៀតណាម ប៉ុន្មានថ្ងៃមកនេះ បានបណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ ខណៈដែលផ្ទះសម្បែងជាង៣០០ខ្នងត្រូវបានបំផ្លិចបំផ្លាញ។

គណៈកម្មាធិការជាតិទទួលបន្ទុកការគ្រប់គ្រងនិងទប់ស្កាត់គ្រោះមហន្តរាយធម្មជាតិបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃពុធ ទី១៩ សីហា ខេត្ត Vinh Phuc មានអ្នកស្លាប់២នាក់ ខណៈដែលខេត្តចំនួន៤ទៀត Lao Cai, Son La, Lai Chau និង Thai Nguyen សុទ្ធតែមានមនុស្សស្លាប់ម្នាក់ៗ។

ចាប់តាំងពីថ្ងៃអាទិត្យមក បណ្តាខេត្តស្ថិតនៅភាគខាងជើងប្រទេសមានការធ្លាក់ភ្លៀងខ្លាំងក្លា ដោយសារតែរងឥទ្ធិពលព្យុះត្រូពិក Higos នៅតំបន់ឆ្នេរភាគខាងត្បូងប្រទេសចិន។

ផ្ទះយ៉ាងតិច៣៣៤ខ្នងស្ថិតក្នុងខេត្តទាំងនោះត្រូវបានបំផ្លិចបំផ្លាញ ខណៈដែលដំណាំស្រូវ និងដំណាំផ្សេងៗទៀតត្រូវបានជន់លិច ខណៈដែលការបាក់ដីបានបង្ខាំងការធ្វើដំណើរការតាមផ្លូវនានា៕

២០ សីហា ២០២០

PLB Banner on article detail