ប្រទេសថៃ៖ សិស្សរាប់រយនាក់ធ្វើបាតុកម្ម ឲ្យរដ្ឋមន្ត្រីអប់រំនិងនាយករដ្ឋមន្ត្រីលាឈប់

ថ្ងៃព្រហស្បតិ៍ 20 សីហា 2020, 14:18

សិស្សាសាលាប្រមាណ៥០០នាក់មកពីសាលារៀនចម្រុះក្នុងក្រុងបាងកក កាលពីម្សិលមិញ បានធ្វើបាតុកម្ម នៅខាងក្រៅក្រសួងអប់រំ ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ និងនាយករដ្ឋមន្ត្រីចុះចេញពីតំណែង។
សិស្សម្នាក់បាននិយាយថា «គ្មាននរណាម្នាក់សប្បាយស្ថិតក្រោមរបបផ្តាច់ការទេ»។ 
ក្រុមបាតុករក្មេងៗស្លៀកពាក់ឯកសណ្ឋានសាលា ដោយមានការចងបូរពណ៌ស បានជំរុញឲ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា និងរដ្ឋមន្ត្រីអប់រំ Nataphol Teepsuwan ចុះចេញពីតំណែង ហើយស្នើដោយទទូចឲ្យមានការធ្វើកំណែទម្រង់ពីថ្នាក់មូលដ្ឋាន ក្នុងសាលារៀន។
គួរបញ្ជាក់ដែរថា ការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាលថៃ ក្នុងកិច្ចគាំទ្រឲ្យមានរបបដឹកនាំថ្មីនោះ បានចាប់ផ្តើមតាំងពីខែកក្កដាមកម្ល៉េះ ដោយផ្តើមចេញពីក្រុមយុវជន រាលដាលដល់សកលវិទ្យាល័យ រហូតមកដល់សាលារៀនតែម្តង៕

ប្រទេសថៃ៖ សិស្សរាប់រយនាក់ធ្វើបាតុកម្ម ឲ្យរដ្ឋមន្ត្រីអប់រំនិងនាយករដ្ឋមន្ត្រីលាឈប់
ប្រទេសថៃ៖ សិស្សរាប់រយនាក់ធ្វើបាតុកម្ម ឲ្យរដ្ឋមន្ត្រីអប់រំនិងនាយករដ្ឋមន្ត្រីលាឈប់
ប្រទេសថៃ៖ សិស្សរាប់រយនាក់ធ្វើបាតុកម្ម ឲ្យរដ្ឋមន្ត្រីអប់រំនិងនាយករដ្ឋមន្ត្រីលាឈប់

PLB Banner on article detail

អត្ថបទពេញនិយម