តាមពិត ទំពាំងមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព

ថ្ងៃពុធ 19 សីហា 2020, 10:17

ទំពាំងគឺជារុក្ខជាតិម៉្យាង ដែលយើងអាចយកវាធ្វើជាម្ហូបអាហារដើម្បីទទួលទានបានយ៉ាងឆ្ងាញ់។ អ្វីដែលល្អនោះគឺថា ក្រៅពីផ្តល់រសជាតិដ៏ឈ្ងុយឆ្ងាញ់ វាក៏មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពមនុស្សយើងដែរ។

ដូច្នេះវាពិតជាមានប្រយោជន៍ខ្លាំងសម្រាប់ការសម្រកទម្ងន់មឺមទំពាំងសម្បូរជាតិសរសៃណាស់។ ត្រឹមទំពាំង ១០០ក្រាមអាចផ្តល់ជាតិសរសៃ ២​,២ក្រាមទៅហើយ។ ជាតិសរសៃអាចជួយគ្រប់គ្រងបញ្ហាផ្លូវរំលាយអាហារច្រើន ជាពិសេសការទល់លាមកតែម្តង។ វាក៏ជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់បានដែរ។ កាលណាញ៉ាំអាហារមានជាតិសរសៃច្រើន នឹងជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកពោះវៀនធំ និងចុងពោះវៀនធំបាន ព្រោះតែវាអាចការពារពោះវៀនពីសារធាតុគីមីពុលពីចំណីអាហារកែឆ្នៃបាន។

សាច់ទំពាំងសម្បូរជាតិវីតាមីន Bកំផ្លេចដូចជា វីតាមីន B6,  វីតាមីន B មានសារៈសំខាន់ណាស់សម្រាប់សកម្មភាពរបស់អង់ស៊ីម និងមុខងាររំលាយអាហារ។ ទំពាំងសម្បូរទៅដោយជាតិរ៉ែដែរដូចជា ទងដែង និងម៉ាញ៉េស្យូម ផូស្វ័រ កាលស្យូម និងជាតិដែកជាដើម។ ម៉្យាងវិញទៀត ជាតិទងដែងមានសារៈសំខាន់ណាស់ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម។ ចំពោះជាតិដែកវិញ នឹងចូលរួមផលិតជាកោសិកាគ្រាប់ឈាមក្រហម និងការដកដង្ហើមរបស់កោសិកា។

ទំពាំងសម្បូរទៅដោយជាតិប៉ូតាស្យូម។ ត្រឹមត្រពាំងស្រស់ ១០០ក្រាមមានជាតិប៉ូតាស្យូម ៥៣៣មីលីក្រាមទៅហើយ ដែលវាស្មើរនឹងតម្រូវការប្រចាំថ្ងៃប្រមាណ ១១ភាគរយទៅហើយ។​ជាតិរ៉ែមួយនេះមានសារៈសំខាន់ណាស់សម្រាប់កោសិកា ព្រមទាំងជាតិទឹកក្នុងរាងកាយ ព្រោះវាអាចជួយដល់ការគ្រប់គ្រងចង្វាក់បេះដូងបាន។ វាក៏ជួយសម្របសម្រួលដល់សម្ពាធឈាមយើងដែរ៕

តាមពិត ទំពាំងមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព
តាមពិត ទំពាំងមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព
តាមពិត ទំពាំងមានប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព

PLB Banner on article detail

អត្ថបទពេញនិយម