ឆេះផ្ទះ០១ខ្នងនៅស្រុកបាណន់ខូចខាតសម្ភារៈសរុបជាង ១ម៉ឺនដុល្លារ

ថ្ងៃសៅរ៍ 15 សីហា 2020, 7:27

ខេត្តបាត់ដំបង៖ ផ្ទះឈើ០១ខ្នងត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីវេលាម៉ោង ១៦និង២០នាទីរសៀល ថ្ងៃទី១៤ ខែ សីហា ឆ្នាំ២០២០  នៅចំណុចក្រុមទី ០៥ ស្ថិតក្នុងភូមិកំពង់គល់ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានអោយដឹងថា ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៩ម៉ែត្រx៦ម៉ែត្រ ធ្វើអំពីឈើ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី ឆេះទាំងស្រុង ដែលមានម្ចាស់ឈ្មោះ អូន វិទូ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅក្នុងកន្លែងកើតហេតុខាងលើ។

ប្រភពចេញពីកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម្ចាស់ផ្ទះខាងលើបានផ្សារដែកនៅក្នុងផ្ទះ លុះក្រោយមកកំទេចផ្កាភ្លើងបានខ្ទាតទៅប៉ះចំកាំជ្រួចដែលដាក់តាំងលក់
សម្រាប់បាញ់ពេលដុតខ្មោចទើបបណ្តាលឲ្យឆេះឡើងតែម្តង។

សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះដែរ ភ្លាមៗនោះសមត្ថកិច្ចពុំបានចេញរថយន្តពន្លត់អគ្គិភ័យទេ ដោយសារទទួលដំណឹងបានយឺតពេលពេក ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
សម្ភារខូចខាតផ្ទះ០១ខ្នងឆេះទាំងស្រុង -ឆេះកាំជ្រួចសម្រាប់បាញ់ពេលដុតខ្មោចសរុបអស់ចំនួន ៧០០ដើម រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀតដែលសរុបជាទឹកប្រាក់អស់ចំនួន ១២០០០ដុល្លារ។

ឆេះផ្ទះ០១ខ្នងនៅស្រុកបាណន់ខូចខាតសម្ភារៈសរុបជាង ១ម៉ឺនដុល្លារ
ឆេះផ្ទះ០១ខ្នងនៅស្រុកបាណន់ខូចខាតសម្ភារៈសរុបជាង ១ម៉ឺនដុល្លារ
ឆេះផ្ទះ០១ខ្នងនៅស្រុកបាណន់ខូចខាតសម្ភារៈសរុបជាង ១ម៉ឺនដុល្លារ

PLB Banner on article detail