ចិន​ធ្វើ​សម​យុ​ទ្ឋ​យោធា​ក្បែរ​កោះ​តៃវ៉ាន់ ព្រមាន​សហរដ្ឋអាមេរិក​

ថ្ងៃសុក្រ 14 សីហា 2020, 8:23

​សារព័ត៌មាន CNA បាន​ចុះផ្សាយ​ថា ប្រទេស​ចិន​បានធ្វើ​សមយុទ្ធ​យោធា ក្បែរ​កោះ​តៃវ៉ាន់ ដើម្បី​បង្ហាញ​ពី​សញ្ញា​ព្រមាន​ទៅកាន់​សហរដ្ឋអាមេរិក បន្ទាប់ពី​មន្ត្រីជាន់ខ្ពស់​របស់​សហ​រដ្ឋ​អាមេរិក​បានធ្វើ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់ កាលពីពេល​ថ្មីៗ​នេះ​។​

 

​អ្នកនាំពាក្យ​កងទ័ព​រំដោះប្រជាជន​ចិន (PLA) បាន​ថ្លែងថា សមយុទ្ធ​យោធា​នេះ ជា​ភាព​ចំ​បាច់​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ចិន ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ភាគខាងត្បូង និង​ខាងជើង​នៃ​ច្រក​សមុទ្រ​តៃវ៉ាន់​។​

 

​មន្ត្រីជាន់ខ្ពស់​យោធា​ចិន ក៏បាន​បញ្ជាក់ដែរថា​ ​ស​ម​យុទ្ធ​នេះ​គឺជា​សារ​ព្រមាន​ទៅ​សហរដ្ឋអាមេរិក កុំ​ឲ្យ​បង្ក​ភ្លើងសង្គ្រាម​នៅក្នុង​តំបន់ ព្រោះ​បើតាម​ច្បាប់​អន្តរជាតិ កោះ​តៃវ៉ាន់​គ្រាន់តែ​ជា​ខេត្ត​មួយ របស់​ចិន​តែប៉ុណ្ណោះ​៕

 

ចិន​ធ្វើ​សម​យុ​ទ្ឋ​យោធា​ក្បែរ​កោះ​តៃវ៉ាន់ ព្រមាន​សហរដ្ឋអាមេរិក​
ចិន​ធ្វើ​សម​យុ​ទ្ឋ​យោធា​ក្បែរ​កោះ​តៃវ៉ាន់ ព្រមាន​សហរដ្ឋអាមេរិក​
ចិន​ធ្វើ​សម​យុ​ទ្ឋ​យោធា​ក្បែរ​កោះ​តៃវ៉ាន់ ព្រមាន​សហរដ្ឋអាមេរិក​
ចិន​ធ្វើ​សម​យុ​ទ្ឋ​យោធា​ក្បែរ​កោះ​តៃវ៉ាន់ ព្រមាន​សហរដ្ឋអាមេរិក​
ចិន​ធ្វើ​សម​យុ​ទ្ឋ​យោធា​ក្បែរ​កោះ​តៃវ៉ាន់ ព្រមាន​សហរដ្ឋអាមេរិក​

PLB Banner on article detail

Tags

អត្ថបទពេញនិយម