កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរពី​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា តទៅ

ថ្ងៃអង្គារ 11 សីហា 2020, 11:48

កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរពី​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា តទៅ។

 

ការប្រកាស​ផ្អាក​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​ចំណា​យល់ព្រម ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០២០​។​

 

​សេចក្តីប្រកាស​ក្រសួងសុខាភិបាល បានឱ្យដឹងថា ការសម្រេច​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ កន្លងទៅ បានរួម​ចំណែក​ដល់​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ក្រសួង​កត់សម្គាល់ឃើញ​ថា អត្រា​ឆ្លង​បាន​ហក់​ឡើង​យ៉ាងគំហុក​នៅ​ប្រទេស​ហ្វីលីពីន ដែល​ធ្វើឱ្យ​អត្រា​អ្នក​ផ្ទុក​វីរុស​កូ​វីដ​១៩ ខ្ពស់​ជាងគេ​បំផុត នៅក្នុង​បណ្តា​ប្រទេស​មា​ជិ​ក​អាស៊ាន​។​

 

​ដើម្បី​សុវត្ថិភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា ក៏ដូចជា​ប្រទេស​កម្ពុជា​ទាំងមូល គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩ ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ ត្រូវ​បន្ត​អនុវត្ត​វិធានការ​ការពារ​ខ្លួន​ជា​ចាំបាច់ ដើម្បី​ការពារ​ការចម្លង​វីរុស​កូ​វីដ​១៩ ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ និង​កុំឱ្យ​មាន​រលក​ទី​២ នៃ​ការចម្លង​វីរុស​កូ​វីដ​១៩​ផងដែរ​៕

កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរពី​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា តទៅ
កម្ពុជា​សម្រេច​ផ្អាក​ជើងហោះហើរពី​ប្រទេស​ហ្វីលីពីន​ ចាប់ពី​ថ្ងៃទី​១៣ ខែសីហា តទៅ

PLB Banner on article detail