ក្មេងស្រី​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​

ថ្ងៃអាទិត្យ 9 សីហា 2020, 9:52

​ខេត្ត​ប៉ៃលិន៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ក្មេង​រត់​ឆ្លងផ្លូវ នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ បណ្តាលអោយ​ស្លាប់​នៅនឹងកន្លែង ហើយ​រង​ការខូចខាត​រថយន្ត​ស្រាល​ចំនួន​០១​គ្រឿង   ដោយ​អ្នកបើកបរ​រថយន្ត  បាន​រត់​ចេញពី​កន្លែងកើតហេតុ​គេចខ្លួន​ភ្លាមៗ ។​

 

​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១២ និង​៣០​នាទី​ថ្ងៃ​សៅរ៍ ៤​រោច ខែស្រាព​ណ៍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៨  ខែសីហា  ឆ្នាំ​២០២០ ស្ថិត នៅក្នុង​ភូមិ​តា​ង៉ែ​ន​លេ​ី  សង្កាត់ ប៉ៃលិន  ក្រុងប៉ៃលិន ខេត្ដ​ប៉ៃលិន។

 

ប្រភព​ព័​ត៍​មាន បានឱ្យដឹងថា រថយន្ត​ដែល​បុក​ក្មេង​ស្លាប់ ម៉ាក សាំង​យ៉ុង (SANG YONG ISTANA) ឆ្នាំ​1999 ព​ណ៍ស  ពាក់​ស្លាក​លេខ  ប៉ៃលិន  2A - 7304 បេ​ី​កបរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជេ​ី​ង ។ ចំណែក​ក្មេងរងគ្រោះ​មាន ឈ្មោះ ស្រី​ម៉ៅ  ភេទ​ស្រី   អាយុ ៣​ឆ្នាំ   រស់នៅ​ភូមិ​តា​ង៉ែ​ន​លេ​ី សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន  ខេត្ត​ប៉ៃលិន  ស្លាប់​នៅ​កន្លែង​កេ​ី​ត​ហេតុ ប្រភព​បន្តទៀតថា មូលហេតុ នៃ​ការគ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​កត្តា​មនុស្ស​ខ្វះ​ការប្រុងប្រយ័ត្ន  បណ្តោយ​ក្មេង​តូច​ឱ្យ​ឆ្លងផ្លូវ​គ្មាន​អាណាព្យាបាល​ដឹក​ដៃ ។​

 

​ក្រោយពេល​កើតហេតុ វត្ថុតាង ត្រូវបាន​នគរបាល យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរចា​រណ៍​ផ្លូវគោក  នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន   ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តា​នីតិវិធី ៕​

ក្មេងស្រី​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​
ក្មេងស្រី​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​
ក្មេងស្រី​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​
ក្មេងស្រី​ម្នាក់​រត់​ឆ្លងផ្លូវ ត្រូវ​រថយន្តបុក​ស្លាប់​នៅនឹងកន្លែង​

PLB Banner on article detail

អត្ថបទពេញនិយម