អាមេរិក ប្រឈមមុខ​​បញ្ហា​៣​ទន្ទឹមគ្នា គឺ​កូ​វីដ​១៩ ភ្លើង​ឆេះ​ព្រៃ និង​ខ្យល់ព្យុះ​

ថ្ងៃអង្គារ 4 សីហា 2020, 10:0

​ស្រប​ពេលដែល​សហរដ្ឋ​អាមេរិក កំពុង​ប្រឈមមុខ​ខ្លាំង​ជាមួយ​ជំងឺ​កូ​វីដ​១៩ រីឯ​អាជ្ញាធរ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ឯណោះ​វិញ កំពុង​ជម្លៀស​ប្រជាជន​ជាង ៨,០០០​នាក់ ចេញពី​តំបន់​កំពុង​គំរាមកំហែង​ដោយ​ភ្លើង​ឆេះ​ព្រៃ ងាក​មកកាន់​រដ្ឋ North Carolina ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ ក៏បានប្រកាស​ដាក់​ភាពអាសន្ន ខណៈដែល​ខ្យល់ព្យុះ អាយ​សៃ​អាស់ នឹងធ្វើ​ដំណើរ​មកដល់ នាពេល​ឆាប់​នេះ​។​

 

​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០ ម្សិលមិញ បានចុះផ្សាយ​ថា អ្នក​ព្យាករណ៍​អាកាសធាតុ​បាន​ព្រមាន​ពី​ភ្លៀង​ធ្លាក់​ជោគជាំ និង​ខ្យល់​បក់​ខ្លាំងក្លា​អាច​នឹង​កើតឡើង នៅពេលដែល​ខ្យល់ព្យុះ​ត្រូពិច អាយ​សៃ​អាស់ ធ្វើដំណើរ​ឆ្ពោះទៅកាន់​តំបន់ឆ្នេរ​សមុទ្រ​ភាគ​ខាងកើត​សហរដ្ឋ​អាម៉េរិក ដោយ​រំពឹងថា​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំងក្លា​នៅ​យប់​ថ្ងៃ​ច័ន្ទ​នេះ (​ម៉ោង​ក្នុង​តំបន់​) នៅ​តំបន់​ចន្លោះ​ព្រំប្រទល់​រវាង​រដ្ឋ North Carolina និង​រដ្ឋ South Carolina​។​

 

​សូមបញ្ជាក់​ផងដែរ​ថា ខ្យល់ព្យុះ​ត្រូពិច អាយ​សៃ​អាស់ មាន​កម្លាំង​ខ្យល់​ថេរ​ក្នុង​កម្រិត​អតិបរមា​១១០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ (​ម៉ោង​ក្នុង​តំបន់​) និង​ត្រូវគេ​រំពឹងថា នឹង​នៅតែ​ជា​ខ្យល់ព្យុះ​ត្រូពិច​ដ៏​ខ្លាំងក្លា​ដដែល នៅពេលដែល​វា​បង្អុរ​ភ្លៀង​៕

 

អាមេរិក ប្រឈមមុខ​​បញ្ហា​៣​ទន្ទឹមគ្នា គឺ​កូ​វីដ​១៩ ភ្លើង​ឆេះ​ព្រៃ និង​ខ្យល់ព្យុះ​

PLB Banner on article detail

អត្ថបទពេញនិយម