​​​ក្រុមហ៊ុន Apple ដក​កម្មវិធី​ចិន រាប់ម៉ឺន ចេញពី App Store

ថ្ងៃច័ន្ទ 3 សីហា 2020, 10:41

ក្រុមហ៊ុន Apple បាន​ដក​កម្មវិធី​របស់​ចិន ចំនួន ២៩៨០០ ចេញពី App Store ក្នុងនោះ​រួមមាន​ហ្គេម​ជាង ២៦០០០ កម្មវិធី​។​

យោងតាម​ទិន្នន័យ​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ Qimai បានឱ្យដឹងថា កាលពី​ខែកុម្ភៈ​កន្លងទៅ ក្រុមហ៊ុន Apple បាន​ជូនដំណឹង​ដល់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​ហ្គេម​ទាំងអស់​ក្នុងប្រទេស​ចិន ត្រូវ​បញ្ជាក់​ពី​អាជ្ញាប័ណ្ណ​របស់ខ្លួន​ឱ្យបាន​មុន​ចុងខែ​មិថុនា ដើម្បី​ចៀសវាង​ពី​ការដក​ចេញពី​ក្នុង App Store​។​

ការដកចេញ​នេះ​បាន​កើតឡើង​ស្របពេល​មានការ​បង្ក្រាប​ល្បែងស៊ីសង​ដែល​គ្មាន​ការអនុញ្ញាត​ពី​សំណាក់​អាជ្ញាធរ​ចិន​៕​

​​​ក្រុមហ៊ុន Apple ដក​កម្មវិធី​ចិន រាប់ម៉ឺន ចេញពី App Store

PLB Banner on article detail

អត្ថបទពេញនិយម