Microsoft ចរចា​សុំ​ទិញ​TikTok ពី​ក្រុមហ៊ុន​ចិន​

ថ្ងៃច័ន្ទ 3 សីហា 2020, 9:30

​ក្រុមហ៊ុន​អាមេរិក Microsoft បាន​នឹង​កំពុង​ចរចា សុំ​ទិញ​កម្មវិធី TikTok ពី​ក្រុមហ៊ុន ByteDance របស់​ចិន​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Reuters នៅ​ថ្ងៃទី​០៣ ខែសីហា ឆ្នាំ​២០២០​។​

ក្រុមហ៊ុន Microsoft បាន​អះអាងថា ខ្លួន​បានធ្វើ​បទ​បង្ហាញ​ទៅកាន់​ការិយាល័យ​លោក​ប្រធានាធិបតី​រួចរាល់​ហើយ អំពី​ការព្រួយបារម្ភ​ពី​សុវត្ថិភាព និង​សន្តិសុខ​ជាតិ ក្រោយពេល​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូ​ណា​ល់ ត្រាំ ធ្លាប់បាន​ប្រកាសថា លោក នឹង​ចុះហត្ថលេខា​ហាមឃាត់​កម្មវិធី TikTok ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​

គួរ​បញ្ជាក់ថា ទន្ទឹមនឹង​ការចរចា​របស់​ក្រុមហ៊ុន Microsoft ក៏មាន​ក្រុម​អ្នកវិនិយោគ​ជាច្រើន​ហ៊ាន​បោះទុន ៥០​ពាន់​លាន​ដុល្លារ​ដើម្បី​សុំ​ទិញ TikTok ពី​ក្រុមហ៊ុន​ចិន ByteDance ដើម្បី​ផ្ដាច់ខ្លួន និង​ដើម្បី​គេច​ផុតពី​ការដាក់​សម្ពាធ​ផ្សេងៗ​ពី​ប្រទេស​លោកខាងលិច​៕​

 

Microsoft ចរចា​សុំ​ទិញ​TikTok ពី​ក្រុមហ៊ុន​ចិន​
Microsoft ចរចា​សុំ​ទិញ​TikTok ពី​ក្រុមហ៊ុន​ចិន​

PLB Banner on article detail