​ការធ្វើ​កសិកម្ម​វៃឆ្លាត ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ

ថ្ងៃពុធ 29 កក្កដា 2020, 10:55

​សហគមន៍​តា​ស៊ី​សាមគ្គី ស្ថិតនៅ​ភូមិ​តា​ស៊ី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង កំពុង​ផលិត​បន្លែ​សុវត្ថិភាព តាមរយៈ​បច្ចេកទេស​កសិកម្ម​វៃ​យ​ឆ្លាត ដោយ​ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ​របស់ខ្លួន​បាន​គ្រប់​រដូវ​។ សហគមន៍​មាន​ការដាំដុះ​បន្លែ​ដោយ​ប្រើប្រាស់​ជីធម្មជាតិ លាមក​គោ ហើយ​រៀ​បំ​ឡើង​ដោយ​តាម​ផែនការ​ជាក់លាក់​។

 

​ការដាំដុះ​បន្លែ​ក្នុង​រោង​សំណាញ់ បាន​ផល​ខ្ពស់ ជាង​ដាំ​ខាងក្រៅ ព្រោះ​វា​អាច​ការពារ​សត្វល្អិត ឬ​មេរោគ​ស៊ី​ដំណាំ​អត់​បាន ។ បច្ចុប្បន្ននេះ សហគមន៍​មាន​សមាជិក​ប្រមាណ​ជាង​១០០​គ្រួសារ និង​មាន​រោង​ដាំ​ជាង​៤០​រោង ហើយ​សហគមន៍ មាន​គម្រោង​ពង្រីក​រោង​បន្ថែមទៀត នៅលើ​ផ្ទៃដី​សរុប​៤០​ហិកតា ដើម្បី​បំពេញ​តំរូវការ​ទីផ្សារ​ដែល​ចេះតែ​កើនឡើង​។​

 

​បច្ចុប្បន្ននេះ​សហគមន៍ បាននិងកំពុង​ដាំ​ដុះ​ដំណាំ​បន្លែ ជាច្រើន​មុខ ហើយ​ដំណាំ​បន្លែ​ដែល​នាំចេញ​ច្រើនជាងគេ គឺ​ជី​រណា ក្នុង​មួយថ្ងៃ​នាំ​ចេញទៅ​លក់​នៅ​ទីផ្សារ​ខាងក្រៅ​បាន​ចន្លោះ ២​ទៅ​៣ តោន​ក្នុង​មួយថ្ងៃ គិត​ជា​ចំណូល​ទឹកប្រាក់​ចន្លោះ​ពី​៤០០០០០០ ទៅ​៦០០០០០០​រៀល​៕​

​ការធ្វើ​កសិកម្ម​វៃឆ្លាត ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ
​ការធ្វើ​កសិកម្ម​វៃឆ្លាត ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ
​ការធ្វើ​កសិកម្ម​វៃឆ្លាត ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ
​ការធ្វើ​កសិកម្ម​វៃឆ្លាត ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ
​ការធ្វើ​កសិកម្ម​វៃឆ្លាត ផ្គត់ផ្គង់​បន្លែ​ទៅកាន់​ទីផ្សារ

PLB Banner on article detail