Google គ្រោង​អូស​ខ្សែកាប​ក្រោមបាតសមុទ្រ ទៅកាន់​ទ្វីបអឺរ៉ុប​

ថ្ងៃពុធ 29 កក្កដា 2020, 9:46

​យោងតាម​ការចេញផ្សាយ​របស់ Business Insider បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន Google មាន​គម្រោង​អូស​ខ្សែកាប​ផ្ទាល់ខ្លួន ក្រោម​សមុទ្រ​ពី​សហរដ្ឋអាមេរិក ទៅកាន់​បណ្ដា​ប្រទេស​នៅ​ទ្វីប​អ៊ឺ​រ៉ុ ដោយ​កាត់​ចេញពី​ទីក្រុង​ញ៉ូ​វយ​ក ទៅ​ចក្រភព​អង់គ្លេស និង​ប្រទេស​អេ​ស្ប៉ា​ញ​ដំបូង​គេ បន្ទាប់មក​នឹង​បន្តទៅ​កាន់​តំបន់​ផ្សេងៗ​ទៀត​។​

 

Google បានដាក់​ឈ្មោះ​គម្រោង​អូស​ខ្សែកាប​នេះ​ថា Grace Hopper ក្រោម​ការសហការ​ជាមួយ​ក្រុមហ៊ុន SubCom ហើយ​ក្រុមហ៊ុន Google នឹង​បើក​ការិយាល័យ Google Cloud នៅ​ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ តែម្តង ដើម្បី​បម្រើ​ដល់​បណ្តា​ប្រទេស​ដែល​នៅ​ជិតៗ​៕​

Google គ្រោង​អូស​ខ្សែកាប​ក្រោមបាតសមុទ្រ ទៅកាន់​ទ្វីបអឺរ៉ុប​
Google គ្រោង​អូស​ខ្សែកាប​ក្រោមបាតសមុទ្រ ទៅកាន់​ទ្វីបអឺរ៉ុប​
Google គ្រោង​អូស​ខ្សែកាប​ក្រោមបាតសមុទ្រ ទៅកាន់​ទ្វីបអឺរ៉ុប​

PLB Banner on article detail