ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩

ថ្ងៃអង្គារ 28 កក្កដា 2020, 8:21

​សារព័ត៌មាន​CNN បាន​ចុះផ្សាយ​ថា លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានធ្វើ​តេស្ត​វិជ្ជមាន​មេរោគ​កូ​វីដ​១៩​។​

 

​លោក Robert O'Brien គឺជា​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ និង​ជាម​នុស្ស​ទី​៤ ដែល​បាន​ធ្វើជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ឲ្យ​លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ​។

 

យ៉ាងណាក្តី​គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា លោក Robert O'Brien បាន​ជួប​លើកចុងក្រោយ​ជាមួយ​លោក​ប្រធានាធិបតី ត្រាំ នៅពេលណា​នៅឡើយ ដើម្បី​ប្រាកដថា មេរោគ​កូ​វីដ​១៩​មិនបាន​ចម្លង​ទៅ​លោក ត្រាំ​៕​

ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩
ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩
ទីប្រឹក្សា​សន្តិសុខ​ជាតិ​លោក ដូ​ណា​ល់ ត្រាំ ធ្វើតេស្ត​វិជ្ជមាន​កូ​វីដ​១៩

PLB Banner on article detail