ឥណ្ឌា​គ្រោង​បិទ​កម្មវិធី​ទូរស័ព្ទ​ចិន មួយចំនួន រួមទាំង​ហ្គេម PUBG

ថ្ងៃច័ន្ទ 27 កក្កដា 2020, 19:10

​សារព័ត៌មាន The Economic Times បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នេះ ថា រដ្ឋាភិបាល​ឥណ្ឌា បានប្រកាស​ពី​ការត្រួតពិនិត្យ​ដើម្បី​ហាមឃាត់​កម្មវិធី​ទូរស័ព្ទ​របស់​ចិន ចំនួន ២៧៥ បន្ថែមទៀត  ក្នុងនោះ​ក៏មាន​ហ្គេម PlayerUnknown’s BattleGround (PUBG) និង​កម្មវិធី​តន្ត្រី Resso របស់ ByteDance​។​

រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា បានរៀបចំ​តារាងបញ្ជី​កម្មវិធី​ទាំងនោះ​ជា​ផ្លូវការ​រួចស្រេច​ហើយ ដើម្បី​ធ្វើការ​ហាមឃាត់​។ ក្នុងចំណោម​កម្មវិធី​ទាំង ២៧៥​នោះ ក៏មាន​កម្មវិធី​ទិញ​ទំនិញ​អន​ឡាញ ដូចជា AliExpress មកពី​ក្រុមហ៊ុន Alibaba និង​កម្មវិធី ULike ផងដែរ​។​

រដ្ឋាភិបាល​ឥណ្ឌា បាន​បញ្ជាក់ថា មូលហេតុ​ដែល​យើង​សម្រេច​បិទ​កម្ម​វិធី​ទាំងអស់នោះ គឺ​បន្ទាប់ពី​ឥណ្ឌា​ពិនិត្យឃើញ​គុណវិបត្តិ​ដូចជា ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​បុគ្គល និង​ការ​លួច​យក​ទិន្នន័យ​របស់​ថ្នាក់ដឹកនាំ​៕​

ឥណ្ឌា​គ្រោង​បិទ​កម្មវិធី​ទូរស័ព្ទ​ចិន មួយចំនួន រួមទាំង​ហ្គេម PUBG

PLB Banner on article detail

អត្ថបទពេញនិយម