សម្តេច​តេ​ជោ ហ៊ុន សែន យល់ព្រម​ឲ្យ​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ជា​បណ្តោះអាសន្ន​

ថ្ងៃច័ន្ទ 27 កក្កដា 2020, 8:25

​ដោយសារតែ​មានការ​កើនឡើង​នូវ​ចំនួន​អ្នក​កើត​ជំងឺ​កូ​វីដ​១៩ ដែលជា​អ្នកដំណើរ​មកពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ចូលមក​កាន់​កម្ពុជា ទើប​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​សរសេរ​លិខិត ជម្រាបជូន​សម្តេច​តេ​ជោ ហ៊ុន សែន ស្នើសុំ​គោលការណ៍ ក្នុងការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី មួយរយៈ ចាប់ពី​ថ្ងៃទី​០១ ខែសីហា ឆ្នាំ​២០២០ តទៅ​។​

 

​នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២០ នេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចារ​ផ្ទាល់ដៃ​លើ​លិខិត​របស់​ឯកឧត្តម ម៉ម ប៊ុនហេង ថា «​យល់ព្រម​»​។​

សម្តេច​តេ​ជោ ហ៊ុន សែន យល់ព្រម​ឲ្យ​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ជា​បណ្តោះអាសន្ន​
សម្តេច​តេ​ជោ ហ៊ុន សែន យល់ព្រម​ឲ្យ​ផ្អាក​ជើងហោះហើរ​ពី​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ជា​បណ្តោះអាសន្ន​

PLB Banner on article detail