ឆេះរោងដាក់សម្ភារៈខូចខាតសរុបជាទឹកប្រាក់ប្រហែលជិត១ម៉ឺនដុល្លារ

ថ្ងៃអាទិត្យ 26 កក្កដា 2020, 21:22

ខេត្តបាត់ដំបង៖ រោងដាក់សម្ភារៈមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងខូចខាតគិតជាទឹកប្រាក់សរុបប្រមាណជិត០១ម៉ឺនដុល្លារ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៨និង៣៥នាទីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ នៅត្រង់ចំណុចក្រុមទី៥ ភូមិ រំចេក៥ សង្កាត់ រតនៈ ក្រុង បាត់ដំបង។

រោងដាក់សម្ភារដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១០ម៉ែត្រ × ១២ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសី  ដែលមានម្ចាស់ផ្ទះឈ្មោះ ម៉ៅ ស្រីម៉ុច ភេទស្រី អាយុ៣៨ ឆ្នាំ មុខរបរគ្រូបង្រៀន ប្តីឈ្មោះ សេង វិបុល អាយុ៤៨ឆ្នាំ មុខរបរ អ្នកបើកបរ និងប្អូនប្រុសឈ្មោះ អាន ចាន់រ័ត្ន អាយុ ៣១ឆ្នាំ ត្រូវជាប្អូន (រងរបួសរលាកដៃស្តាំស្រាល)។

សមត្ថកិច្ចបានបន្តថា ក្នុងហេតុការណ៍ គ្រោះអគ្គីភ័យនេះដែរក៏មានការ អន្តរាគមន៍ពីរជំនាញការិយាល័យនគរបាលពន្លត់អគ្គីភ័យនិងសង្រ្គោះ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបងចេញរថយន្តអគ្គីភ័យ ចំនួន៤គ្រឿង ក្នុងនោះស្រុកសង្កែ០១គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ចំនួន០៤ រថយន្តផងដែរ។

ក្រោយពេលកើតហេតុនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យនិងសាកសួរជំវិញកន្លែងកើតហេតុបានបញ្ជាក់យ៉ាងច្បាស់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ អាន ចាន់រ័ត្ន មានការធ្វេសប្រហែស ដោយបានកេះដែកកេះបំភ្លឺពេលកំពុងបូមសាំងដាក់ដប ទើបបណ្តាលឲ្យមានការឆាបឆេះឡើងតែម្តង។

សម្ភារៈខូចខាតរួមមាន -រោងដាក់សម្ភារៈមួយខ្នង ទំហំ ១០ម៉ែត្រ × ១២ម៉ែត្រ សង់អំពីឈើ ដំបូលស័ង្កសីឆេះទាំងស្រុង គ្រែឈើ ចំនួន ៣ ( ឈើបេង ២ )​ គ្រែដែកចំនួន ២

សាំងប្រហែល ២០ លីត្រ - ឈើក្រឡឹង ចំនួនជាង ៣០ដើម និងសម្ភារផ្សេងទៀតដែលគិតជាទឹកប្រាក់ ប្រមាណចំនួន៧០០០ ដុល្លារ  ។

ឆេះរោងដាក់សម្ភារៈខូចខាតសរុបជាទឹកប្រាក់ប្រហែលជិត១ម៉ឺនដុល្លារ

PLB Banner on article detail