បារាំង ហាម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ បញ្ឈប់​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Huawei

ថ្ងៃព្រហស្បតិ៍ 23 កក្កដា 2020, 10:48

​សារព័ត៌មាន រ៉​យ​ទ័​រ បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៣ ខែកក្កដា នេះ ថា រដ្ឋាភិបាល​បារាំង បានដាក់​កំហិត​ដល់​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ នៅក្នុង​ប្រទេស បញ្ឈប់​ការចុះ​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Huawei  ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ​។​

 

​រដ្ឋាភិបាល​បារាំង ក៏បាន​បង្គាប់​ឱ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងអស់ បញ្ឈប់​ការបញ្ជាទិញ​ឧបករណ៍ 5G ពី​ក្រុមហ៊ុន Huawei ផងដែរ​។

 

​សូមបញ្ជាក់ថា វិធានការ​របស់​ប្រទេស​បារាំង បានកើត​មាន​ស្រប​ពេលដែល​បណ្ដា​ប្រទេស​ជាច្រើន នៅ​ទ្វីបអឺរ៉ុប​ហាក់​ឯកភាព​តាម​ការអំពាវនាវ​រប​ស់​សហរដ្ឋ​អាម៉េរិក ក្នុង​ការហាម​ហាត់​ការប្រើប្រាស់​បច្ចេកវិទ្យា 5G របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ប្រទេស​ចិន មួយ​នេះ ព្រោះតែ​ទីក្រុង​វ៉ាស៊ីនតោន​បានលើកឡើង​ពី​ហានិភ័យ​នៃ​សន្តិសុខ​ជាតិ​៕

បារាំង ហាម​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ បញ្ឈប់​កុងត្រា​ថ្មី​ជាមួយ​ក្រុមហ៊ុន Huawei

PLB Banner on article detail