ឱ្យពលរដ្ឋសង្ឃឹមអ្វីទៅ! បើកន្លែងកាត់តកែច្នៃ និងដំឡើងរថយន្ដចង្កូតស្ដាំជាច្រើនកន្លែងនៅជាប់ភ្នែកលោកប្រធានមន្ទីរសាធារណៈការខេត្តតាកែវ

ថ្ងៃពុធ 2 តុលា 2019, 17:13

(តាកែវ​)៖ តើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ​លើ​លោក​ណុប​ នី​ ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្តតាកែវ​ដូចម្ដេច​ទៅ​ បើ​យានដ្ឋាន​កែច្នៃ​កាត់ត​ដំឡើង​រថយន្ដ​ចង្កូត​ស្ដាំ​ នៅ​ជាប់នឹង​ច្រមុះ​ភ្នែក​របស់​លោក​បែ​ជា​គ្មាន​ចំណាត់ការ​សោះ​នោះ​។

ឱ្យពលរដ្ឋសង្ឃឹមអ្វីទៅ! បើកន្លែងកាត់តកែច្នៃ និងដំឡើងរថយន្ដចង្កូតស្ដាំជាច្រើនកន្លែងនៅជាប់ភ្នែកលោកប្រធានមន្ទីរសាធារណៈការខេត្តតាកែវ

មហាជន​បាន​លើកឡើង​ថា​ យានដ្ឋាន​កែច្នៃ​កាត់ត​និង​ដំឡើង​រថយន្ដ​ចង្កូត​ស្ដាំ​ ជាច្រើន​កន្លែងនៅ​កណ្ដាល​ក្រុង​ដូនកែវ​ កំពង់​ដំណើរការ​បាន​យ៉ាង​រលូន​ដោយ​អាជ្ញាធរ​ពាក់ព័ន្ធ​មួយចំនួន​មិនបាន​អនុវត្ត​ច្បាប់​ដែល​ជា​តុ​ក្ត​តា​ធ្វើ​ឱ្យ​បាត់បង់​ចំណូល​រដ្ឋ​ធ្ងន់ធ្ងរ​ និង​ជា​ឱកាស​ប្រព្រឹត្ត​អំពើពុករលួយ​ពីសំណាក់​ក្រុម​មន្ត្រី​មួយចំនួន​តូច​។

យោង​តាម​ការ​លើកឡើង​របស់​មហាជន​បានឱ្យ​ដឹង​ថា​ ម្ចាស់​យានដ្ឋាន​គ្រា​ក់ៗ​នៅ​ក្រុង​ដូនកែវ​កំពង់​ចំណេញកប់ក្ដោង​រឿង​កែច្នៃ​កាត់ត​ និង​ដំឡើង​រថយន្ដ​ចង្កូត​ស្ដាំ​ដោយសារ​ពួកគេ​រួចផុត​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ​ និង​មាន​ម្ចាស់​យានដ្ឋាន​មួយចំនួន​សល់​លុយ​ច្រើនពេក​មិនដឹង​យក​ទៅណា​ ក៏​នាំគ្នា​ចាក់​ឆ្នោត​វៀតណាម​ក្នុង​មួយ​ថ្ងៃ​ៗមិន​ក្រោម៥លាន​រៀល​នោះ​ទេ​ក្នុង​ម្នាក់​។

ពាក់ព័ន្ធ​ករណី​យានដ្ឋាន​កាត់ត​កែច្នៃ​ដំឡើង​គ្មាន​ច្បាប់​ជាច្រើន​កន្លែងនៅ​ក្នុង​ក្រុង​ដូនកែវ​ លោក​កង​ អា​ណាន់​អភិបាលក្រុង​ដូនកែវ​មិនបាន​បំភ្លឺ​បែប​ណា​នោះ​ទេ​ គ្រាន់តែ​ប្រាប់​អង្គភាព​ព័ត៌មាន​ អេ​ អិន​ អិន​ ថា​លោក​កំពុង​ជាប់​ប្រជុំ​នៅក្នុង​សាលាខេត្ត​។

ចំណែក​លោក​ណុប​ នី​ប្រធានមន្ទីរ​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ខេត្តតាកែវ​ មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ​ដោយ​ទូរសព្ទ​របស់​លោក​ជាប់រវល់​៕

ឱ្យពលរដ្ឋសង្ឃឹមអ្វីទៅ! បើកន្លែងកាត់តកែច្នៃ និងដំឡើងរថយន្ដចង្កូតស្ដាំជាច្រើនកន្លែងនៅជាប់ភ្នែកលោកប្រធានមន្ទីរសាធារណៈការខេត្តតាកែវ
PLB Banner on article detail

អត្ថបទពេញនិយម