ក្រុម​ល្បាត បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ននៀល​ខ្យង នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​

ថ្ងៃច័ន្ទ 20 កក្កដា 2020, 13:31

​ក្រុម​ល្បាត​នៅ​ស្រុក​សេ​សាន បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប​និង​សត្វ​ននៀល​ខ្យង​នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពី​ដើម្បី​រក្សា​វត្តមាន​វា​ឱ្យ​ស្ថិតនៅ​ជាប្រចាំ ព្រោះ​តំបន់​នេះ​កំពុងមាន​សត្វ​ស្លាប់​មក​រស់នៅ​ច្រើន​រាប់ម៉ឺន​ក្បាល​។​

 

​លោក ជ្រី​ម​.​ម៉េង​ហុង នាយករង​បាល​ស្រុក​សេសា​ន បាន​បញ្ជាក់ថា​៖ នៅ​ឆ្នាំ​២០២០​នេះ​មាន​វត្ត​ពពួកសត្វ​ស្លាប់​ជាច្រើន​ប្រភេទ បានមក​រស់នៅ​តំបន់​នេះ​កាន់តែ​ច្រើនឡើង ដូចជា​ក្អែកទឹក​- ស្មោញ​-​កុក ជាពិសេស​សត្វ​(​ននៀល​ខ្យង​) ដែលជា​សត្វ​ជិត​ផុត​ពូជ ។​

 

​លោក​បន្តថា​៖ វត្តមាន​ដ៍​ច្រើន​នេះ​អាជ្ញាធរ​ស្រុក​និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​រៀប​យន្តការ​អភិរក្ស​ដើម្បីឱ្យ​វា​រស់​នៅមាន​ភាពសុខសាន្ត ហើយ​នៅពេល​ខាងមុខ​ដ៍​ខ្លី​នេះ​ស្រុក​និង​ធ្វើ​កិច្ចសហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ បង្កើត​ដំណើរ​ទស្សនាចរ​សម្រាប់​បំរើឱ្យ​វិស័យ​ទេសចរណ៍ នៅ​តំបន់​ខាងលើ​ទំនប់​វា់​រី​អគ្គិសនី​សេ​សាន​ក្រោម​ពី ឱ្យក្លាយ​ទៅជា​(​អេកូ​ទេសចរណ៍ធម្មជាតិ​)​។​

 

​លោក​បន្តថា​៖​បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ស្រុក សហការ​ជាមួយ​មន្ត្រីជលផល និង​ប្រជា​អ្នកនេសាទ​ចុះ​ល្បាត​ជាប្រចាំ ។ ហើយ​ខាង​អាជ្ញាធរ​ឃុំ​ស្រែគរ និង​ក្បាល​រមាស​បានធ្វើ​ផ្សព្វផ្សាយ​ហាម​អ្នកបាញ់​យកមក​ធ្វើជា​ចំណីអាហារ ព្រោះ​សត្វ​ទាំងនេះ​វា​កំពុង​ស្វែងរក​ទីតាំង ដែលមាន​ចំណី​និង​កន្លែង​សុវត្ថិភាព រស់​នៅមាន​ភាពសុខសាន្ត​។​
​លោក វីន​.​សា​មាន​ប្រជាពលរដ្ឋ នៅ​ភូមិ​ច្រប់ ឃុំ​ក្បាល​រមាស​បាន​គាំទ្រ​ចំពោះ​យន្តការ​នេះ​ព្រោះ​អ្នកភូមិ​យើង​ក៍​ចង់​ថែរក្សា​ពពួកសត្វ​ស្លាប​ទាំង​នេះដែរ ព្រោះ​ពេលអនាគត ភូមិ​ឃុំ​មាន​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ ភ្ញៀវ​មកលេង​កំសាន្ត និង​បាន​ទស្សនា​សម្បត្តិ​ធម្មជាតិ ដែល​ប្រទេស​កម្ពុជា​យើង​មាន​។​

 

​សូម​បញ្ចា​ក់ថា​៖​នៅ​ឆ្នាំ​២០២០​នេះ​ពពួកសត្វ -​ននៀល​ខ្យង​- កុក​-​ក្អែកទឹក -​ស្មោញ​បានមក​រស់នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​នេះ​ច្រើន ព្រោះ​នៅ​តំបន់​នេះ សម្បូរ ចំណី​របស់​វា​ដូចជា ពពួក ត្រី​ល្អិត -​ខ្យង -​លៀស​-​និង​ខ្ចៅ​-​ជាដើម​ដែលជា​ចំណី​ប្រចាំថ្ងៃ​របស់​ពពួកសត្វ​ទាំងនេះ​៕

ប្រភព៖ ក្រសួងព័ត៌មាន

ក្រុម​ល្បាត បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ននៀល​ខ្យង នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​
ក្រុម​ល្បាត បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ននៀល​ខ្យង នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​
ក្រុម​ល្បាត បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ននៀល​ខ្យង នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​
ក្រុម​ល្បាត បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ននៀល​ខ្យង នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​
ក្រុម​ល្បាត បង្កើន​សកម្ម​ភាពចុះ​អភិរក្ស​សត្វ​ស្លាប និង​សត្វ​ននៀល​ខ្យង នៅ​តំបន់​ខាងលើ​ទំនប់​វ៉ា​រី​អគ្គិសនី​សេ​សាន​

PLB Banner on article detail

អត្ថបទពេញនិយម