ពិតទេ ពេលកូនចេញខែ ញ៉ាំស្រាបៀរធ្វើឲ្យសាច់ស្អាត?

ថ្ងៃសុក្រ 17 កក្កដា 2020, 15:24

ម៉ាក់ៗ​ភាគ​ច្រើន​តែង​បារម្ភ​ខ្លាច​លែង​ស្អាត បាក់​សម្រស់​ក្រោយ​សម្រាល​កូន​រួច ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ព្យាយាម​ថែរក្សា​សម្រស់​តាមការនិយាយតៗគ្នា។ ជាក់​ស្តែង​មាន​ការ​លើក​ឡើង​មួយ​ថា ញ៉ាំ​ស្រាបៀរអាច​ធ្វើ​ឲ្យ​សាច់​ស្អាត ​ក្រោយ​ពេល​កូន​ចេញ​ខែ​ហើយ។

 

ចំពោះ​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​ឲ្យ​ដឹងថា ពេទ្យ​ដូច​មិន​សូវ​ដែល​ឮ ​ហើយ​ក៏​គ្មាន​រូបមន្ត​នេះ​ដែរ។ ការ​ដែល​មាន​សាច់​ស្អាត និង​សុខភាពល្អ គឺ​អាស្រ័យ​ទៅ​លើការ​ញ៉ាំ​បន្លែ ផ្លែឈើ និង​អាហារ​បំប៉ន​បាន​គ្រប់​គ្រាន់​ប៉ុណ្ណេះ​ទេ។ ចំណែក​ការ​ផឹក​ស្រាបៀរ ​គឺ​មិនល្អ​ចំពោះ​សុខភាព​ទេ ហើយ​ក៏​មិន​អាច​ជួយ​ឲ្យ​សាច់​ស្អាត​បាន​ដែរ។

 

លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្ទុយ​ទៅវិញ ការ​ញ៉ាំ​ស្រា​ ឬស្រាបៀរច្រើន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ ថ្លើម ក្រពះ តម្រងនោម នឹង​អាច​ប្រឈម​៖

– ខ្សោយខួរក្បាល
– ប៉ះពាល់ការចងចាំ
– វង្វេងវង្វាន់ស្មារតី
– មិនអាច​បំបៅ​ដោះកូនបាន។

 

ប្រសិន​បើម៉ាក់ៗ​ញ៉ាំ​ស្រា​ហើយ​មក​បំបៅដោះកូន អាច​បណ្តាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ដូច​ម្តាយ​ដែរ។

 

 

ប្រភព៖ hellokrupet       

ពិតទេ ពេលកូនចេញខែ ញ៉ាំស្រាបៀរធ្វើឲ្យសាច់ស្អាត?
ពិតទេ ពេលកូនចេញខែ ញ៉ាំស្រាបៀរធ្វើឲ្យសាច់ស្អាត?
ពិតទេ ពេលកូនចេញខែ ញ៉ាំស្រាបៀរធ្វើឲ្យសាច់ស្អាត?

PLB Banner on article detail

អត្ថបទពេញនិយម