ចិន គ្រោង​បើក​រោងកុន​ឡើងវិញ នា​សប្តាហ៍​ក្រោយ​

ថ្ងៃសុក្រ 17 កក្កដា 2020, 8:38

​រោងកុន​មួយចំនួន នៅ​ប្រទេស​ចិន នឹងត្រូវ​បើក​ដំណើរការ​ឡើងវិញ នា​សប្តាហ៍​ក្រោយ តែ​ត្រូវ​អនុវត្តតាម​វិធាន​គម្លាត​សង្គម​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ CAN កាលពី​​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២០ ម្សិលមិញ​។​

 

​រដ្ឋបាល​ចិន បាន​និយាយថា រោងកុន​នៅក្នុង​តំបន់​ដែលមាន​ហានិភ័យ​ទាប អាច​នឹង​ដំណើរការ​ឡើងវិញ នៅ​ថ្ងៃទី​២០ ខែកក្កដា ខាងមុខ ប៉ុន្តែ​ត្រូវ​មានការ​វាស់​កម្តៅ ពាក់​ម៉ាស់ ឬ​របាំងមុខ និង​រក្សា​គម្លាត​កៅអីអង្គុយ ពិសេស​នោះ រោងកុន​នីមួយៗ​ត្រូវ​លក់​សំបុត្រ​មិន​លើសពី​៣០​ភាគរយ​នៃ​កន្លែង​អង្គុយ​។​

 

​សូម​រំលឹកថា ចិន​បានប្រកាស​បិទ​រោងកុន តាំងពី​អំឡុង​ខែមករា ឆ្នាំ​២០២០ ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​១៩៕​

ចិន គ្រោង​បើក​រោងកុន​ឡើងវិញ នា​សប្តាហ៍​ក្រោយ​
ចិន គ្រោង​បើក​រោងកុន​ឡើងវិញ នា​សប្តាហ៍​ក្រោយ​

PLB Banner on article detail

Tags