ដកហូត​បបែល​គ្រៀម និង​ពពុះសណ្តែក​ផ្ទុក​ជាតិគីមី ៦៥​គីឡូក្រាម ក្នុង​ផ្សារ​វាល​យន្ត ក្រុងស្វាយរៀង

ថ្ងៃព្រហស្បតិ៍ 16 កក្កដា 2020, 8:23

​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៥ ខែកក្កដា ម្សិលមិញ បាន​រកឃើញ និង​ដកហូត​ងៀត​បបែល និង​ពពុះសណ្តែក​៦៥​គីឡូក្រាម ផ្ទុក​សារធាតុ​គីមី នៅក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​។​

 

​លោក ផឹង និល ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ខេត្តស្វាយរៀង បាន​ថ្លែងថា ក្រោយ​មន្ត្រី​ជំនាញ​ពិនិត្យ និង​ធ្វើតេស្ត​ម្ហូបអាហារ​ចំនួន​៤០​គំរូ ជាល​ទ្ឋ​ផល​រកឃើញ​សារធាតុ​គីមី​(borax )​ដាក់​ក្នុង​ងៀត​បបែល​៣០​គីឡូក្រាម និង​ពពុះសណ្តែក​៣៥​គីឡូក្រាម ហើយ​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ ដកហូត​ទំនិញ​ទាំងនោះ យកមក​រក្សាទុក​ដើម្បី​ធ្វើការ ដុត​កម្ទេចចោល​នៅពេល​ក្រោយ​៕​

ដកហូត​បបែល​គ្រៀម និង​ពពុះសណ្តែក​ផ្ទុក​ជាតិគីមី ៦៥​គីឡូក្រាម ក្នុង​ផ្សារ​វាល​យន្ត ក្រុងស្វាយរៀង
ដកហូត​បបែល​គ្រៀម និង​ពពុះសណ្តែក​ផ្ទុក​ជាតិគីមី ៦៥​គីឡូក្រាម ក្នុង​ផ្សារ​វាល​យន្ត ក្រុងស្វាយរៀង
ដកហូត​បបែល​គ្រៀម និង​ពពុះសណ្តែក​ផ្ទុក​ជាតិគីមី ៦៥​គីឡូក្រាម ក្នុង​ផ្សារ​វាល​យន្ត ក្រុងស្វាយរៀង
ដកហូត​បបែល​គ្រៀម និង​ពពុះសណ្តែក​ផ្ទុក​ជាតិគីមី ៦៥​គីឡូក្រាម ក្នុង​ផ្សារ​វាល​យន្ត ក្រុងស្វាយរៀង
ដកហូត​បបែល​គ្រៀម និង​ពពុះសណ្តែក​ផ្ទុក​ជាតិគីមី ៦៥​គីឡូក្រាម ក្នុង​ផ្សារ​វាល​យន្ត ក្រុងស្វាយរៀង

PLB Banner on article detail

អត្ថបទពេញនិយម