សាប៊ូ Liby Smart Hearing

ក្រសួងកសិកម្ម ចុះMOUជាមួយ​ក្រុមហ៊ុន​ជប៉ុន អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​

ថ្ងៃពុធ 15 កក្កដា 2020, 15:41

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​នៃ​ការយោគយល់​គ្នា​ស្តីពី ការអភិវឌ្ឍ​បន្លែ​សុវត្ថិភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​ការនាំចេញ រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជាមួយ​ក្រុមហ៊ុន Yamato Green Co., Ltd ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន និង​ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូត​ជប៉ុន​។​

 

​ឯកឧត្តម វេង សាខុន បានចាត់ទុក​ព្រឹ​ត្ត​ការ​នាពេលនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​យ៉ាងច្បាស់​ពី​ឆន្ទ​:​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ក្នុង​ការគាំទ្រ និង​ជួយឧបត្ថម្ភ​ទាំង​ធនធាន​ថវិកា និង​បច្ចេកទេស​ដើម្បី​ចូលរួម​អភិវឌ្ឍ​ផលិតកម្ម​បន្លែ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​សម​ស្របតាម​សេចក្តីត្រូវការ​ទីផ្សារ​បន្លែ ការចាប់យក​កាលានុវត្តភាព ជាពិសេស​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​​

 

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមថា ឯកសារ MOU ដែល​បាន​ចុះហត្ថលេខា​នា​ថ្ងៃនេះ​មាន​លក្ខណៈ​គ្រប់គ្រាន់​ក្នុងការ​បំពេញតម្រូវកា​រ​ឲ្យ​គ្នា​ទៅវិញទៅមក​យ៉ាង​ប្រទាក់ក្រឡា​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ​ដោយ​ចាប់ផ្តើម​ពី​ការដាំ ការថែរក្សា (​ទឹក ជី ថ្នាំ ជំងឺ និង​សត្វល្អិត​) ការប្រមូល​ផល ការ​វេច​ខ្ចប់ ការរក្សា​ទុក​ក្នុង​ទូ​ត្រជាក់ និង​ការដឹកជញ្ជូន​ទៅកាន់​ទីផ្សារ ការផ្គត់ផ្គង់​ធាតុ​ចូល ការ ស្រាវជ្រាវ និង​ការផ្សព្វផ្សាយ​បច្ចេកទេស​៕​​

ក្រសួងកសិកម្ម ចុះMOUជាមួយ​ក្រុមហ៊ុន​ជប៉ុន អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​
ក្រសួងកសិកម្ម ចុះMOUជាមួយ​ក្រុមហ៊ុន​ជប៉ុន អភិវឌ្ឍ​បន្លែ​សុវត្ថិភាព​

PLB Banner on article detail

អត្ថបទពេញនិយម