អំឡុងពេលពពោះ ម្តាយគ្រប់រូបគួរគេងបែបនេះល្អចំពោះម្តាយ និងកូន

ថ្ងៃពុធ 15 កក្កដា 2020, 14:11

មនុស្ស​ស្រី​ទាំងអស់​ពេល​ពពោះ​ជួប​បញ្ហា​លំបាក​អំឡុង​ពេល​គេង ជាពិសេស​ពេល​ពោះ​កាន់​តែ​ធំ ដោយ​យប់​ខ្លះ​មិន​អាច​គេង​លក់​ស្កប់ស្កល់ ត្រូវ​ប្រែ​ទៅ​ប្រែ​មក។ កាលណា​គេង​មិន​បាន​គ្រប់គ្រាន់​សុខភាព​យើង និង​គភ៌​ក៏​មិន​ប្រសើរ​ដែរ។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដំបូន្មាន​ថា ដើម្បី​ងាយ​គេង​លក់​ស្កប់ស្កល់ និង​ការពារ​សុខភាព​កូន​ក្នុង​ផ្ទៃ ម្តាយគ្រប់រូបគួរ​គេង ២ បែប​ដូចខាងក្រោម៖

 

១- គេង​មាន​កល់​ខ្នើយ
បើ​យើង​ពិបាក​ក្នុង​ការ​គេង​ណាស់ អាច​យក​ខ្នើយ​មក​កល់​ដាក់​ក្រោម​ជើង ដើម្បី​សម្រួល​ការ​លំបាក​ចុក​រួយ​ជើង ចុក​រួយចង្កេះ និង​ជួយ​ឲ្យ​ចលនាឈាមរត់​ស្រួល ឬ​មិន​ហើម​ជើង។ យើង​ក៏​អាច​បន្ថែម​ខ្នើយ​ទៅ​កល់​ពី​ក្រោយ​ខ្នង ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ ឬ​ជាប់​ចង្កេះ។

 

២- គេង​ផ្អៀង​ចំហៀង
គេង​ផ្អៀង​ទៅ​ចំហៀង​ជា​ជម្រើស​ល្អ​បំផុត ជាពិសេស​គឺ​ការ​គេង​ផ្អៀង​ទៅ​ឆ្វេង។ គេង​ផ្អៀង​ទៅ​ឆ្វេង​អាច​ជួយ​ពង្រឹង​របត់​ឈាម​រត់ បង្កើន​លំហូរ​ឈាម​បាន​កាន់​តែ​ច្រើន​ដល់​គភ៌ បេះដូង និង​តម្រង​នោម។ មិន​តែ​ប៉ុណ្ណោះ វា​ក៏​ជួយ​ការពារ អាការៈ​ក្រហាយ​ដើម​ទ្រូង និង​អាការៈ​ឈឺខ្នង ឈឺ​ចង្កេះ​បាន ព្រម​ទាំង​ជួយ​សម្រួល​លំហូរ​ឈាម​ទៅ​ក្នុង​ស្បូន និង​បង្កើន​សារធាតុចិញ្ចឹម ដល់​សុក ដែល​នាំឲ្យ​ទារក​កាន់តែ​មាន​សុខភាព​ល្អ។

 

ប្រភព៖ hellokrupet  

អំឡុងពេលពពោះ ម្តាយគ្រប់រូបគួរគេងបែបនេះល្អចំពោះម្តាយ និងកូន
អំឡុងពេលពពោះ ម្តាយគ្រប់រូបគួរគេងបែបនេះល្អចំពោះម្តាយ និងកូន
អំឡុងពេលពពោះ ម្តាយគ្រប់រូបគួរគេងបែបនេះល្អចំពោះម្តាយ និងកូន

PLB Banner on article detail