អង់គ្លេសបញ្ចេញទឹកប្រាក់ប្រមាណ ៣៧ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

ថ្ងៃអង្គារ 14 កក្កដា 2020, 15:17

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលអង់គ្លេសបានបង្ហាញកញ្ចប់ថវិការ ៣៧ពាន់លានដុល្លារ ដើម្បីសង្គ្រោះ និងស្រោចស្រងឡើងវិញនៃវិស័យសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។

 

មន្ត្រីជាន់ខ្ពស់របស់គណៈរដ្ឋមន្ត្រី លោក Rishi Sunak បានប្រាប់សភាថា វិធានការថវិការនេះរួមបញ្ជូលទាំងការបន្ថែមប្រាក់ដល់បណ្តាក្រុមហ៊ុនក្នុងការរក្សាបុគ្គលិកនិងបណ្តុះបណ្តាលជំនាញ ព្រមទាំងការវិនិយោគលើការងារបៃតង ខណៈដែលប្រជាពលរដ្ឋទូទាំងប្រទេសនឹងទទួលទានអាហារក្នុងភោជនីយដ្ឋានដោយមានការបញ្ចុះតម្លៃ។

 

តាមប្រភពបានបន្ថែមទៀតថា វិធានការផ្សេងៗទៀតរួមទាំងបន្ថយកម្រិតពន្ធបណ្តោះអាសន្ន លើអាហារ ការស្នាក់នៅ ព្រមទាំងពន្ធប្រថាប់ត្រាសម្រាប់ការទិញលំនៅដ្ឋានក្នុងគោលបំណងជួយផ្នែកសាងសង់៕

អង់គ្លេសបញ្ចេញទឹកប្រាក់ប្រមាណ ៣៧ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
អង់គ្លេសបញ្ចេញទឹកប្រាក់ប្រមាណ ៣៧ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩
អង់គ្លេសបញ្ចេញទឹកប្រាក់ប្រមាណ ៣៧ពាន់លានដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

PLB Banner on article detail