ពលរដ្ឋ​រស់នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ នឹង​ទទួលបាន​ដី​កម្ម​សិ​ទ្ឋ​ស្របច្បាប់​

ថ្ងៃច័ន្ទ 13 កក្កដា 2020, 11:56

​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស​ឲ្យ​ទៅ​ស្នាក់នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ជា​បណ្ដោះអាសន្ន នឹង​ទទួលបាន​ដី​កម្ម​សិ​ទ្ឋ​ស្របច្បាប់​ស្របតាម​ប្រឡាយ​ស្ទឹងមានជ័យ នា​ចុងខែ​កក្កដា ឆ្នាំ​២០២០ ខាងមុខនេះ​។

 

​នេះ​បើតាម​ការបញ្ជា​ក់ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​អង្គសិក្ខាសាលា​ស្ដីពី ការផ្សព្វផ្សាយ​របាយការណ៍ នៃ​ការសិក្សា​ទិន្នន័យ​មូលដ្ឋាន នៃ​សហគមន៍​នៅតាម​ប្រឡាយ ស្ទឹងមានជ័យ និង​ការរៀបចំ​យុទ្ធសាស្ត្រ​ស្វែងរក​ការគាំទ្រ​មតិ​លើ​វិស័យ រៀបចំ​ផែនការ​នគរ​រូប​ប​នីយកម្ម និង​ការគ្រប់គ្រង​ដីធ្លី នា​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២០​នេះ​។​

 

​ឯកឧត្តម ឃួ​ង ស្រេង បានលើកឡើង រដ្ឋបាល​រាជធានី​ភ្នំពេញ បានធ្វើការ​អភិវឌ្ឍន៍ សហគមន៍ ស្ទឹងមានជ័យ នៅនឹងកន្លែង​ដោយ​ប្រជាពលរដ្ឋ​ទទួលបាន​ដី​ស្របច្បាប់​នៅ​អម ប្រឡាយ​ស្ទឹងមានជ័យ​នេះ​តែម្តង ហើយ​ប្រឡាយ​ស្ទឹង​ជ័យ ត្រូវបាន​ស្ថាបនា​ឡើង​ដោយ​បុក​ស៊ី​ផាយ​ជញ្ជាំង​ប្រឡាយ ជាមួយនឹង​ការកសាង​ផ្លូវ អម​សងខាង​ប្រឡាយ​នេះ​ផងដែរ​។​

 

​ឯកឧត្តម​បន្ថែមថា បើ​គិត​មកដល់ពេលនេះ ការដ្ឋាន​ស្ថាបនា​ប្រឡាយ​ស្ទឹងមានជ័យ បាន​ជិត​ឈានដល់​ទីបញ្ចប់​ហើយ ពោលគឺ​នៅក្នុង​បំណាច់​ខែកក្កដា ឆ្នាំ​២០២០​នេះ ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​ជម្លៀស ឲ្យ​ទៅ​ស្នាក់នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ ជា​បណ្ដោះអាសន្ន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ឲ្យ​ពួកគាត់​មក​រស់នៅ លើដី​កម្មសិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់ ដែល​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ប្រទានកម្ម​ឲ្យ​ពួកគាត់​នៅ​ដី​មួយ​ឡូត៍​ម្នាក់ នៅតាម​បណ្ដោយ​ប្រឡាយ​ស្ទឹងមានជ័យ​នេះ​៕​

ពលរដ្ឋ​រស់នៅ​ក្រោម​ស្ពាន​ស្ទឹងមានជ័យ នឹង​ទទួលបាន​ដី​កម្ម​សិ​ទ្ឋ​ស្របច្បាប់​

PLB Banner on article detail

អត្ថបទពេញនិយម