រដ្ឋមន្រ្តី​សុខាភិបាល​ថា​ បន្ទរ​តាម​ អង្គការសុខភាព​ពិភពលោក​ ពី​រឿង​ បញ្ចប់​ជំងឺ​រលាក​ថ្លើម​ B និង​ C ត្រឹម​ឆ្នាំ២០៣០​

ថ្ងៃសុក្រ 20 កញ្ញា 2019, 21:48

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងនៅក្នុងវេទិការតុមូលមួយ ឯសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នាថ្ងៃទី២០ វិច្ឆិកា នេះថា កម្ពុជាបានរៀបចំផែនការ និងដាក់ចេញទិសដៅការងាររួចជាស្រេច ស្របតាមទិសដៅ របស់អង្គការសុខភាពពិភពលោក ក្នុងការលុបបំបាត់ជំងឺរលាកថ្លើមប្រភេទ B និង C ក្នុងពិភពលោក ត្រឹមឆ្នាំ២០៣០។

លោក ម៉ម ប៊ុនហេង បាន​ថ្លែងថា តាមការឲ្យដឹងពីអង្គការសុខភាពពិភពលោកថា ប្រសិនបើទិសដៅលុបបំបាត់ជំងឺរលាកថ្លើមប្រភេទ B និង C សម្រេចបាន នឹងអាចបង្ការមរណភាព ដោយសារជំងឺនេះបាន ៧.១លាននាក់ ក្នុងពិភពលោក។

សម្រាប់កម្ពុជា បើតាមលោករដ្ឋមន្ត្រីក្រសួងសុខាភិបាលរូបនេះថា «យើងបាន និងកំពុងរៀបចំបន្ថែម និងដាក់ចេញផែនការយុទ្ធសាស្រ្ត សម្រាប់ប្រយុទ្ធនឹងជំងឺរលាកថ្លើម ដោយសារវីរុស និងបានបង្កើតក្រុមការងារបច្ចេកទេស លុបបំបាត់ជំងឺរលាកថ្លើមដោយសារវីរុស។ ហេតុនេះ លទ្ធផលដែលបានមកពីកិច្ចពិភាក្សា វេទិកាតុមូលនៅថ្ងៃនេះ នឹងក្លាយជាធាតុចូលយ៉ាងសំខាន់ សម្រាប់ការរៀបចំផែនការយុទ្ធសាស្រ្ត សម្រាប់លុបបំបាត់ជំងឺរលាកថ្លើម ដោយសារវីរុស»៕ ស.សំណាង

រដ្ឋមន្រ្តី​សុខាភិបាល​ថា​ បន្ទរ​តាម​ អង្គការសុខភាព​ពិភពលោក​ ពី​រឿង​ បញ្ចប់​ជំងឺ​រលាក​ថ្លើម​ B និង​ C ត្រឹម​ឆ្នាំ២០៣០​ រដ្ឋមន្រ្តី​សុខាភិបាល​ថា​ បន្ទរ​តាម​ អង្គការសុខភាព​ពិភពលោក​ ពី​រឿង​ បញ្ចប់​ជំងឺ​រលាក​ថ្លើម​ B និង​ C ត្រឹម​ឆ្នាំ២០៣០​ រដ្ឋមន្រ្តី​សុខាភិបាល​ថា​ បន្ទរ​តាម​ អង្គការសុខភាព​ពិភពលោក​ ពី​រឿង​ បញ្ចប់​ជំងឺ​រលាក​ថ្លើម​ B និង​ C ត្រឹម​ឆ្នាំ២០៣០​ រដ្ឋមន្រ្តី​សុខាភិបាល​ថា​ បន្ទរ​តាម​ អង្គការសុខភាព​ពិភពលោក​ ពី​រឿង​ បញ្ចប់​ជំងឺ​រលាក​ថ្លើម​ B និង​ C ត្រឹម​ឆ្នាំ២០៣០​
PLB Banner on article detail