៦ចំណុច ដែលឪពុកម្តាយមិនគួរធ្វើចំពោះទារកក្រោយឆ្លងទន្លេ

ថ្ងៃព្រហស្បតិ៍ 9 កក្កដា 2020, 10:57

យើងដឹងហើយថាទារក​ដែលទើបនឹង​កើត​ប្រព័ន្ធ​សារពាង្គកាយទាំងអស់នៅខ្សោយ​ ដូច្នេះតម្រូវ​ឲ្យ​ឪពុកម្តាយគ្រប់រូបត្រូវយក​ចិត្តទុក​ដាក់​ថែទាំ​ឲ្យ​បាន​ដិត​ដល់ នោះ​ការលូតលាស់របស់ទារក​បាន​ល្អ និងមិនសូវ​មាន​បញ្ហា​ចំពោះសុខភាព។

 

ដូច្នេះហើយរឿង​មួយ​ចំនួន ដែល​ឪពុកម្តាយមមិន​ត្រូវធ្វើដាក់កូនតូចនោះទេ ព្រោះ​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព និង​រាងកាយទារក៖

១- ហាម​ឲ្យ​កូនគេង​ផ្ងារ
បន្ទាប់​ពី​កើត​ភ្លាម គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ដាក់​កូន​គេង​ផ្អៀង​ទៅ​ឆ្វេង ឬ​ខាងស្តាំ មិន​ឲ្យ​អូន​តូច គេង​ផ្ងារ​នោះ​ទេ។ ការ​ឲ្យ​កូន​គេង​ផ្អៀង ដើម្បី​ទម្លាក់​ទឹកព្រៃ​ដែល​នៅ​សេសសល់​តាម​ច្រមុះ ឬ​មាត់​ឲ្យ​អស់ មិន​ឲ្យ​ឈ្លក់ និងចូល សួត។

 

២- ហាម​ឲ្យ​កូន​ញ៉ាំ​ទឹក
កូន​កើត​មក​ភ្លាម រហូត​ដល់​អាយុ ៦ខែ យើង​មិន​ត្រូវ​ឲ្យ​កូនញ៉ាំទឹក​នោះ​ទេ។ ម៉ាក់ៗ​ត្រូវ​ឲ្យ​កូន​ម៉ឹម​តែ ​ទឹកដោះ​មួយ​មុខ​គត់ គ្រប់គ្រាន់​ហើយ ព្រោះ​ទឹកដោះ​ម៉ាក់ៗ​សម្បូរ​ជាតិ​ទឹក។

 

៣- ហាម​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន
ម៉ាក់ៗ​ដែល​កើត​កូន​តាម​ធម្មជាតិ អាអូន​មាន​បញ្ហា​ភ្នែក​ច្រើន​ជាង​សម្រាល​ដោយ​វះកាត់ តែ​ទោះ​យ៉ាង​ណា យើង​មិន​ត្រូវ​បន្តក់​ទឹកដោះ​លើ​ភ្នែក​កូន​នោះ​ទេ ព្រោះ​រឹតតែ​ធ្វើ​ឲ្យ​ភ្នែក​ស្អិត ហើម និង​រលាក​ភ្នែក។ ភ្នែក​កូន​តូច​ឈឺ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បន្តក់​សេរ៉ូម​ប្រៃ។

 

៤- ហាមរោយម្សៅលើផ្ចិតកូន
ក្រោយ​ចេញ​ពីពេទ្យ ម៉ាក់ប៉ា​ត្រូវ​ថែទាំ​ផ្ចិត​កូន​ឲ្យ​បាន​ល្អ ដើម្បី​បង្ការ​ការ​ឆ្លងរោគ ដោយ​ធ្វើ​អនាម័យ និង​លាង​សម្អាត​ផ្ចិត​កូន​ជាមួយ​អាល់កុល និង​ថ្នាំ​មេតាឌីន មិន​ត្រូវ​យក​ដីដំបូក សំបុក​ពីពាង-ឆ្កែញ៉ាំង ផេះ ម្សៅហុយ​មក​បិទ ឬ​រោយ​ពី​លើ​ផ្ចិត​នោះ​ទេ។ ផ្ចិតកូន​ក្មេង​នឹង​ក្រៀមជ្រុះ​ដោយ​ឯកឯង​ក្នុង​អំឡុង ៥-១៥ ថ្ងៃ​ក្រោយ​សម្រាល។

 

៥- ហាម​លាប​ប្រេងកូឡា​លើ​បង្ហើយ​កូន
ចាស់ៗ​តែង​លាប​ប្រេងកូឡានៅបង្ហើយ​​កូន​ង៉ែត ដើម្បី​ឲ្យ​បង្ហើយ​ឆាប់​រឹង មិន​ផើតផត។ ជំនឿ​បែប​នេះ​មិន​ត្រឹមត្រូវ​ឡើយ ហើយ​ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ដល់​ខួរក្បាល​កូន និង​មាន​អាចម៍​ក្របី​លើ​ក្បាល។

 

៦- ហាម​ឲ្យ​កូន​គេង​តែ​មួយ​ទម្រង់
កូន​ទើប​នឹង​កើត​ឆ្អឹងលលាដ៍​ក្បាល​នៅ​ខ្ចី​ខ្លាំង​ណាស់ ដូច្នេះ​​យើង​មិន​ត្រូវ​ឲ្យ​កូន​គេង​ផ្អៀង ឬផ្ងារ រហូត​ទេ ត្រូវ​ផ្លាស់ប្តូរ​ទម្រង់​នៃ​ការ​គេង ម្តង​ឲ្យ​កូន​គេង​ផ្អៀង​ទៅ​ស្តាំ ម្តង​គេង​ទៅ​ស្តាំ ឬ​ផ្ងារ។ ធ្វើ​បែប​ទើប​ទម្រង់​ក្បាល​កូន​ល្អ មិន​សំប៉ែត។

 

ប្រភព៖ hellokrupet កែសម្រួលដោយ ៖ Hour

៦ចំណុច ដែលឪពុកម្តាយមិនគួរធ្វើចំពោះទារកក្រោយឆ្លងទន្លេ
៦ចំណុច ដែលឪពុកម្តាយមិនគួរធ្វើចំពោះទារកក្រោយឆ្លងទន្លេ
៦ចំណុច ដែលឪពុកម្តាយមិនគួរធ្វើចំពោះទារកក្រោយឆ្លងទន្លេ
៦ចំណុច ដែលឪពុកម្តាយមិនគួរធ្វើចំពោះទារកក្រោយឆ្លងទន្លេ
៦ចំណុច ដែលឪពុកម្តាយមិនគួរធ្វើចំពោះទារកក្រោយឆ្លងទន្លេ

PLB Banner on article detail