ស្ងាត់ៗ ដីតំបន់ការពារធម្មជាតិសំឡូត ត្រូវគេលួចពុះឡូតិ៍លក់ ក្រសួងបរិស្ថាន បង្ហាញប្រតិកម្ម

ថ្ងៃអង្គារ 17 កញ្ញា 2019, 21:21

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នាថ្ងៃទី១៧ កញ្ញា នេះ បានបង្ហាញប្រតិកម្ម ខណៈ​ដែលផ្ទៃដីជាច្រើនហិកតា នៃតំបន់ការពារធម្មជាតិ ស្រុកសំឡូត ត្រូវបានគេអង្កន់លក់។

ក្រសួងនេះបានឲ្យដឹងនៅក្នុងសេចក្ដីជូនដំណឹងមួយថា កន្លងមកមានជនខិលខូច បានទន្ទ្រានកាន់កាប់ខុសច្បាប់ដីស្ថិតក្នុងតំបន់ការពារធម្មជាតិ ហើយបានយកទៅរៀបចំជាដីឡូតិ៍លក់។

ដីឡូតិ៍តំបន់អភិវឌ្ឍ ឡុង វុទ្ធី ដែលមានទំហំផ្ទៃដី ៤៩.៦០០ ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិភ្នំដំបង ឃុំសន្តិភាព ស្រុកសំឡូត ខេត្តបាត់ដំបង ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ (តំបន់ប្រើបា្រស់ច្រើនយ៉ាងសំឡូត) ដែលបានកំណត់ដោយព្រះរាជក្រឹត្យ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ១៩៩៣។

យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដីសាធារណៈរបស់រដ្ឋ គឺមិនអនុញ្ញាតឱ្យកាប់រាន ទន្ទ្រានកាន់កាប់ លក់ដូរបានឡើយ និងមិនអាចឋិតនៅក្រោមការកាន់កាប់ដោយលទ្ធកម្មពិសេស នៃភោគៈឡើយ។

 ការចាត់ចែងលក់ដូរដីសាធារណៈរបស់រដ្ឋ នៃតំបន់ការពារធម្មជាតិ គឺជាបទល្មើសព្រហ្មទណ្ឌ ដោយអ្នកប្រព្រឹត្ត និងអ្នកជាប់ពាក់ព័ន្ធត្រូវផ្តន្ទាទោសជាប់ពន្ធនាគារ និងត្រូវបានចាត់ចូលជាឧក្រិដ្ឋកម្ម ដូចមានចែងក្នុងច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕​ ស.សំណាង

ស្ងាត់ៗ ដីតំបន់ការពារធម្មជាតិសំឡូត ត្រូវគេលួចពុះឡូតិ៍លក់ ក្រសួងបរិស្ថាន បង្ហាញប្រតិកម្ម ស្ងាត់ៗ ដីតំបន់ការពារធម្មជាតិសំឡូត ត្រូវគេលួចពុះឡូតិ៍លក់ ក្រសួងបរិស្ថាន បង្ហាញប្រតិកម្ម ស្ងាត់ៗ ដីតំបន់ការពារធម្មជាតិសំឡូត ត្រូវគេលួចពុះឡូតិ៍លក់ ក្រសួងបរិស្ថាន បង្ហាញប្រតិកម្ម ស្ងាត់ៗ ដីតំបន់ការពារធម្មជាតិសំឡូត ត្រូវគេលួចពុះឡូតិ៍លក់ ក្រសួងបរិស្ថាន បង្ហាញប្រតិកម្ម
PLB Banner on article detail