តើ​ជំងឺ​រលាកអាង​ត្រគាក​ស្ត្រី​បណ្តាលមកពី​អ្វី ?

ថ្ងៃពុធ 8 កក្កដា 2020, 13:27

ស្ត្រីម្នាក់ឱបពោះជំងឺរលាកអាងត្រគាក គឺជាឈ្មោះសម្រាប់ការបង្ករោគនៅផ្នែកណាមួយនៃការបន្តពូជ នៅក្នុងផ្នែកក្រោមពោះរបស់ស្ត្រី។ ជារឿយៗ វាត្រូវបានហៅថា "ជំងឺអាងត្រគាក" ។

ជំងឺអាងត្រគាកអាចកើតឡើងប្រសិនបើអ្នកមានជំងឺកាមរោគដែលមិនបានព្យាបាលសះស្បើយ ជាពិសេសជំងឺប្រមេះទឹកបាយ ឬជំងឺប្រមេះទឹកថ្លា។ ប៉ុន្តែមិនមែនជំងឺអាងត្រគាកទាំងអស់សុទ្ធតែបណ្តាលមកពីជំងឺកាមរោគនោះទេ។ មូលហេតុដទៃទៀតនៃជំងឺអាងត្រគាក មានដូចជាការឆ្លងរោគក្រោយសម្រាលការរលូតកូននិងការរំលូតកូនឬករណីកម្រគឺដោយសារតែកងដាក់ក្នុងស្បូនដែលត្រូវគេដាក់ចូលដោយមិនបានអនុវត្តតាមគោលការណ៍រម្ងាប់មេរោគ។

 

មេរោគដែលបង្កជំងឺអាងត្រគាក ធ្វើដំណើរពីទ្វារមាស ឆ្លងតាមមាត់ស្បូន ចូលទៅក្នុងស្បូន ដៃស្បូន និងអូវ៉ែ។ ប្រសិនបើមិនបានព្យាបាលទាន់ពេលទេ វាអាចបណ្តាលឲ្យមានការឈឺចាប់រ៉ាំរ៉ៃ មានភាពអារ ឈឺធ្ងន់ធ្ងរ ឬស្លាប់។

 

រោគសញ្ញា (អ្នកអាចមានមួយឬច្រើន)
- ឈឺចាប់ក្នុងផ្នែកខាងក្រោមនៃពោះ(អាងត្រគាក) - វាអាចមានសភាពស្រាល ឬធ្ងន់
- ឈឺចាប់ឬហូរឈាមក្នុងពេលរួមភេទ
- មានសភាពទន់នៅពេលអ្នកចុចពីលើពោះផ្នែកខាងក្រោម
- គ្រុនក្តៅ
- មានអារម្មណ៍ថាឈឺធ្ងន់ និងខ្សោយជាខ្លាំង
- ហូរឈាមខុសធម្មតា ឬធ្លាក់សធុំក្លិនអាក្រក់ពីទ្វារមាស

 

ការព្យាបាល
ជំងឺនេះជាទូទៅត្រូវបានបង្កឡើងដោយមេរោគច្រើន, ដូច្នេះចាំបាច់ត្រូវការថ្នាំពេទ្យ ៣ប្រភេទ។ មើលផ្នែក ការរួមផ្សំថ្នាំដើម្បីព្យាបាលជំងឺអាងត្រគាក។

ចាប់ផ្តើមការព្យាបាលភ្លាមៗ។ ប្រសិនបើអ្នកមិនមានអារម្មណ៍ធូរស្រាលបន្ទាប់ពី ២ថ្ងៃ និង ២យប់ (៤៨ម៉ោង), ឬបើអ្នកឈឺធ្ងន់ និងមានគ្រុនក្តៅខ្លាំង ឬក្អួត, ឬបើអ្នកមានផ្ទៃពោះ ឬទើបតែរំលូតកូន ឬសម្រាលកូន, សូមទៅមណ្ឌលសុខភាពឬមន្ទីរពេទ្យជាបន្ទាន់។ អ្នកនឹងត្រូវការថ្នាំចាក់តាមសរសៃ (IV) ។

 

ប្រសិនបើអ្នកមានជំងឺរលាកអាងត្រគាក ដៃគូរបស់អ្នកក៏ត្រូវការធ្វើតេស្ត៍រកនិងព្យាបាលជំងឺនេះផងដែរ។

 

ប្រភព៖ Hesperian Health Guides  កែសម្រួលដោយ ៖ Hour

តើ​ជំងឺ​រលាកអាង​ត្រគាក​ស្ត្រី​បណ្តាលមកពី​អ្វី ?
តើ​ជំងឺ​រលាកអាង​ត្រគាក​ស្ត្រី​បណ្តាលមកពី​អ្វី ?
តើ​ជំងឺ​រលាកអាង​ត្រគាក​ស្ត្រី​បណ្តាលមកពី​អ្វី ?
តើ​ជំងឺ​រលាកអាង​ត្រគាក​ស្ត្រី​បណ្តាលមកពី​អ្វី ?

PLB Banner on article detail