មេភូមិម្នាក់ នៃស្រុកសំឡូត ត្រូវបានចាប់ខ្លួន រឿងលួចលក់ដី តំបន់ការពារធម្មជាតិ

ថ្ងៃអង្គារ 17 កញ្ញា 2019, 19:4

(ប៉ៃលិន)៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថផ្ទៃប្រទេសសហការជាមួយមន្ត្រីបរិស្ថានខេត្តបាត់ដំបងធ្វើការចាប់ឃាត់ខ្លួនមេភូមិម្នាក់ករណីឈូសឆាយ កាន់កាប់និងបានគៀងគរពលរដ្ឋទៅទន្រ្ទានដីព្រៃតំបន់អភិរក្សព្រៃឈើ ជាច្រើនហិកតា។

ការឃាត់ខ្លួននេះកាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៩នេះនៅស្រុកសំពៅលូនខេត្តបាត់ដំបងខណ:មេភូមិរូបនេះគេចទៅលាក់ខ្លួននៅឯផ្ទះបងប្អូន។

ប្រភពពីមន្ត្រីបរិស្ថានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួននេះមានឈ្មោះឡុងវុទ្ធី ហៅឡាច ជាមេភូមិភ្នំដំបងសង្កាត់អូរតាវ៉ៅក្រុងប៉ៃលិន ជាក់ស្តែងនា ពេលថ្មីៗកន្លងមកនេះ គាត់បានជួលអេស្កាវទ័រមកឈូសឆាយធ្វើផ្លូវក្នុងតំបន់ហាមឃាត់ ដោយសារនេះកម្លាំងឧទ្យានុរក្សបានឃាត់និងរិនអូសយកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តបាត់ដំបង។ក្រោយមកទៀតបុគលរូបនេះនៅតែបញ្ឈប់សកម្មភាពក៍បានកៀងគរប្រជាពលរដ្ឋដើម្បីចូលទៅកាន់ដីនៅតំបន់ការពារថែមទៀត។ 

ប្រភពបានបន្តថាលោកមេឃុំរូបនេះថ្លើមធំហ៊ានឈូសឆាយដីតំបន់ការពារយកទៅធ្វើជាដីឡូពុះលក់យ៉ាងអាណាធិបតេយ្យដែលធ្វើឲ្យប៉ះពាល់និងបាត់បង់ ដីព្រៃនៅតំបន់កាពារអភិរក្សប្រើប្រាស់ច្រើយ៉ាងសំឡូតប៉ៃលិនស្ទើគ្មានសល់។

 ដោយដឹងថាគេបានយកលោកឡុងវុទ្ធីទៅឃុំនៅមន្ទីរបរិស្ថានខេត្តបាត់ដំបងទើបមានការ រៀបចំឲ្យពលរដ្ឋលើកគ្នាមកតវ៉ា ហើយពលរដ្ឋទាំងនោះសុទ្ធតែជាប់ ជាប់ពាក់ព័ន្ធនឹងការលួចលក់ដីតំក់ដីតំបន់ព្រៃ​អភិរក្ស នៅ​ក្នុងស្រុក​សំឡូតនេះ​ដែរ​។

 ពេល​នេះ ​តតុលាការខេត្តបាត់ដំបង កំពុងកំពុងសាកសូរជនសង្ស័យឈ្មោះឡុង វុ​ទ្ធី ហៅ ឡា​ច មេ​ភូមិ​ភ្នំ​ដំបង ខេត្ត​ប៉ៃលិននៅឡើយ តែ​គេ​មិន​ទាន់​ដឹង​ថា តើ​នឹង​ត្រូវ​ឃុំខ្លួន​ឬ​យ៉ាង​ណា​នោះ​ទេ៕ សុខហៃ

មេភូមិម្នាក់ នៃស្រុកសំឡូត ត្រូវបានចាប់ខ្លួន រឿងលួចលក់ដី តំបន់ការពារធម្មជាតិ មេភូមិម្នាក់ នៃស្រុកសំឡូត ត្រូវបានចាប់ខ្លួន រឿងលួចលក់ដី តំបន់ការពារធម្មជាតិ
PLB Banner on article detail

អត្ថបទពេញនិយម